ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yiជួបសន្ទនាជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា
2024-04-23 14:56:24cri
Share with:

 

ថ្ងៃទី២២ ខែមេសា តាមម៉ោងក្នុងតំបន់ លោក Wang Yiសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបសន្ទនាជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

លោក Wang Yiបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ប្រធារដ្ឋចិន ពីឯកឧត្តម នាយករដ្ឋមន្ត្រីចិន ពីឯកឧត្តមប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំចិនដទៃទៀត។លោកWangYiបានសន្យាថា ចិន នឹងពង្រឹងកិច្ចសហប្រតិបត្តិការ និងយកចិត្តទុកដាក់រវាងបក្សទាំងពីរ ដើម្បីរួមចំណែកក្នុងការផ្លាស់ប្ដូរព័ត៌មាន ខិតខំអភិវឌ្ឍន៍ ជាពិសេស អ្វីដែលមានការព្រមព្រៀងគ្នា ពីមុនមក ដើម្បីឲ្យកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកាន់តែ រឹងមាំ និងរីកចម្រើនបន្ថែមទៀត ។

 លោក Wang Yi បានសម្តែងនូវការអរគុណចំពោះប្រទេសកម្ពុជាដែលបានទទួលឯកឧត្តមយ៉ាងកក់ក្តៅ ជាទីបំផុត ហើយឯកឧត្តមក៏បានជម្រាបជូនសម្ដេចតេជោអំពីសកម្មភាពនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ប្រទេសកម្ពុជា ជាពិសេស នៅក្នុងកិច្ចប្រជុំនៃគណៈកម្មការចម្រុះ ដែលបានទទួលលទ្ធផលដ៏ល្អប្រសើរ ហើយអ្វីៗរវាងប្រទេសទាំងពីរ ក៏ដូចជា បក្សទាំងពីរ បានឈានដល់ដំណាក់កាលថ្មី មួយទៀត។

សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម Wang Yi នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ។

សម្ដេចតេជោបានមានប្រសាសន៍រំលឹកថា កាលពីខែសីហាកន្លងទៅនេះ ឯកឧត្តម Wang Yi ក៏ធ្លាប់បានមកធ្វើទស្សនកិច្ចនៅកម្ពុជា ផងដែរ ដែលរហូតមកដល់ពេលនេះមិនដល់រយៈពេលមួយឆ្នាំផង ឯកឧត្តមបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាម្ដងទៀត ដែលនេះបង្ហាញឲ្យឃើញច្បាស់ពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំចិនចំពោះកម្ពុជា។

សម្ដេចតេជោបានមានប្រសាសន៍បន្តទៀតថា ឯកឧត្តម មកកាន់កម្ពុជា នាពេលនេះ ក្រោយពេលនៃការផ្លាស់ប្ដូរមកអ្នកបន្តវេន ជំនាន់ក្រោយ ដែលពេលនេះ អ្វីៗគឺដំណើរការ ដោយរលូន ទាំងស្ថេរភាពនយោបាយ សេដ្ឋកិច្ចក៏ដំណើរការល្អ ហើយមានការអភិវឌ្ឍ ជាបន្តបន្ទាប់។ សម្ដេចតេជោ ក៏បានអរគុណ ដល់ឯកឧត្តម Wang Yi ចំពោះដំណើរទស្សនកិច្ច មកកាន់កម្ពុជា ហើយសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ កម្ពុជា-ចិន៕

 

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស