ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានបរទេស​៖ការឃោសនាបំប៉ោងថាចិនមាន “ អតិរេកផលិតកម្មថាមពល បៃតង​ ” ​នឹងបង្កផលប៉ះពាល់ដល់ការធ្វើបរិវត្តកម្មថាមពលនៃពិភពលោក
2024-04-23 11:25:17cri
Share with:

ពេលថ្មីៗកន្លងទៅនេះទីភ្នាក់ងារសារព័ត៌មាន Bloomberg News សហរដ្ឋអាមេរិក បានចេញផ្សាយអត្ថបទរបស់អ្នកនិព័ន្ធឈ្មោះ David Fickling ដែលលើកឡើងថា រដ្ឋាភិបាល អាមេរិកនិងអឺរ៉ុបកំពុងដាក់កំហិតផលិតផលចិនដែលដើរដោយថាមពលស្អាត និងមានតម្លៃសមរម្យ ការគាំពារនិយមផ្នែកសេដ្ឋកិច្ចបែបនេះនឹងពន្យឺតដល់ការធ្វើបរិវត្តកម្មថាមពលនៃពិភពលោក។

អត្ថបទបានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ឧស្សាហកម្មដើរដោយថាមពលខ្យល់ នៃពិភពលោកបានធ្លាក់ចុះយ៉ាងខ្លាំង។ ស្របនឹងអត្រាការប្រាក់និងតម្លៃវត្ថុធាតុដើមបានបន្តកើន ឡើង ទំហំប្រាក់ចំណេញនៃពាណិជ្ជករបានធ្លាក់ចុះ បូករួមទាំងឥស្សរជនខាងនយោបាយ និងសេដ្ឋកិច្ចមានអាកប្បកិរិយាព្រហើយកន្តើយចំពោះការធ្វើបរិវត្តកម្មថាមពល បានជា ធ្វើ្យចំនួន ដំឡើងទួរប៊ីនខ្យល់ថ្មីមិនដូចការគ្រោងទុក។ បច្ចុប្បន្ន ឧស្សាហកម្មនេះកំពុងស្តារឡើងវិញដោយ មានការជំរុញរបស់ចិន។

អត្ថបទបានបន្តទៀតថា បើចង់ស្តារប្រព័ន្ធថាមពលនៃពិភពលោកឡើងវិញ នោះ ចាំបាច់ត្រូវ បន្ថែមទំហំវិនិយោគ ត្រូវស្វាគមន៍ការគាំទ្រពីរដ្ឋាភិបាលនៃបណ្តាប្រទេស បូករួមទាំងចិន អាមេរិក និង បណ្តាប្រទេសនៅទ្វីបអរ៉ុប តែពុំមែនបង្កសង្គ្រាមពាណិជ្ជកម្មដែលមានលក្ខណ:បំផ្លិចនិង បំផ្លាញនោះទេ៕ 

អ្នកបកប្រែ:邓倩
ប្លុកពិសេស