ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មន្ត្រីក្រសួងការបរទេសចិនថ្លែងអំពីដំណើរទស្សនកិច្ចនៅចិនរបស់លោក Blinken រដ្ឋមន្ត្រី ក្រសួងការបរទេសអាមេរិកថា ភាគីចិនផ្តោតសំខាន់លើគោលដៅធំៗចំនួន ៥
2024-04-23 15:30:28cri
Share with:

ក្រសួងការបរទេសចិនបានប្រកាសនៅថ្ងៃទី ២២ ខែមេសាថា តបតាមការអញ្ជើញ របស់ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត ចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Antony Blinken រដ្ឋមន្ត្រីក្រសួងការបរទេស អាមេរិកនឹងបំពេញទស្សនកិច្ចនៅប្រទេសចិន ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមេសាខាង មុខនេះ។ នៅថ្ងៃទី ២២ ខែមេសា ដដែល អ្នកទទួលខុសត្រូវ នៃអគ្គនាយកដ្ឋានអាមេរិកខាងជើងនិង អូសេអានី នៃក្រសួងការបរទេសចិនបានធ្វើសន្និសីទកាសែតថ្លែងអំពីដំណើរទស្សនកិច្ចនេះ។

អ្នកទទួលខុសត្រូវពាក់ព័ន្ធបានថ្លែងថា ដំណើរទស្សនកិច្ចរបស់លោក Blinken រដ្ឋមន្ត្រី ក្រសួងការបរទេសអាមេរិកនៅចិនលើកនេះ ភាគីចិនផ្តោតសំខាន់លើគោលដៅធំៗចំនួន   ទី១ បង្កើតការយល់ដឹងដ៏ត្រឹមត្រូវ នេះជា«ជំហានទីមួយ» នៃទំនាក់ទំនងចិន-អាមេរិក ដែលចាំ បាច់ត្រូវធ្វើអោយបានល្អ។ ទី២ បង្កើនការសន្ទនាគ្នា។ ទី៣ គ្រប់គ្រងការខ្វែងគំនិតប្រកបដោយ ប្រសិទ្ធភាព។ ទី៤ ជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ទី៥ រួមគ្នារ៉ាប់រងទំនួលខុសត្រូវជាប្រទេសធំ៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស