ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សកម្មភាព“ដៃគូប្រព័ន្ធសារព័ត៌មានអាស៊ានរួមគ្នាទស្សនាប្រទេសចិន” និងពិព័រណ៍រូបថតខេត្តហែណាន ចាប់ដំណើរការនៅក្រុងSanya
2024-04-23 14:25:52cri
Share with:

ថ្ងៃទី២៣ ខែមេសា សកម្មភាព“ដៃគូប្រព័ន្ធសារព័ត៌មានអាស៊ានរួមគ្នាទស្សនាប្រទេសចិន” និងពិព័រណ៍រូបថតខេត្តហែណានដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចាប់ដំណើរការនៅក្រុងSanya។ តំណាងមកពីបណ្តាញCGTN ទីស្នាក់ការទូទៅប្រចាំខេត្តហែណាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ការិយាល័យឃោសនាការនៃគណៈកម្មាធិការបក្សខេត្តហែណាន និងទីភ្នាក់ងារសារព័ត៌មានមជ្ឈិមចិនប្រចាំនៅខេត្តហែណាន ព្រមទាំងអ្នកសារព័ត៌មានដែលមកពីប្រព័ន្ធសារព័ត៌មានសំខាន់ចំនួន១១នៃប្រទេសអាស៊ានចំនួន៩ បានអញ្ជើញចូលរួមពិធីបើក។

លោកស្រីZhangHui អនុប្រធានមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ីអាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថានៅក្នុងពិធីបើកថា ប្រទេសចិននិងអាស៊ានមានទឹកដីតភ្ជាប់ជាមួយគ្នា មានទំនាក់ទំនងរវាងប្រជាជននិងប្រជាជនយ៉ាងជិតស្និទ្ធ និងមានស្ថានភាពប្រវត្តិសាស្ត្រស្រដៀងគ្នានិងក្តីសុបិនដូចគ្នា។អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបង្កើតទំនាក់ទំនងសហប្រតិបត្តិការគ្រប់បែបយ៉ាងជាមួយប្រព័ន្ធសារព័ត៌មានអាស៊ានជាង១០០ សង្ឃឹមថា តាមរយៈ សកម្មភាព “រួមគ្នាទស្សនាប្រទេសចិន” អាចជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងអាស៊ាន ដើម្បីធ្វើឱ្យទស្សនិកជនអាស៊ីអាគ្នេយ៍អាចមើលឃើញស្ថានភាពពិតរបស់ប្រទេសចិន និងរួមចំណែកកម្លាំងរបស់អ្នកសារព័ត៌មានក្នុងការកសាងសហគមន៍រួមវាសនារវាងចិននិងអាស៊ានដែលមានភាពកាន់តែស្អិតល្មួត។

សកម្មភាព “រួមគ្នាទស្សនាប្រទេសចិន” ជាសកម្មភាពស៊េរីដែលរៀបចំដោយបណ្តាញCGTN  ដំណើរទស្សនកិច្ចនៅខេត្តហែណានគឺជាសកម្មភាពដំបូងនៃសកម្មភាពស៊េរីនេះ៕



អ្នកបកប្រែ:刘妍
ប្លុកពិសេស