ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Hongzhong ​អញ្ជើញចូលរួមពិធបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៦ នៃវេទិកា សហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-ប្រទេសនិយាយភាសាព័រទុយហ្កាល់
2024-04-23 10:53:55cri
Share with:

ថ្ងៃទី២២ខែមេសានៅតំបន់ម៉ាកាវ លោក Li Hongzhong សមាជិកការិយាល័យ នយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអនុប្រធានគណៈកម្មាធិការ អចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីលើកទី  នៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន -ប្រទេសនិយាយភាសា ព័រទុយហ្កាល់ (ម៉កាវ) ព្រមទាំងថ្លែងសុន្ទរកថា។

លោក Li Hongzhong បានថ្លែងថាក្រោយពីបានបង្កើតវេទិកា សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-ប្រទេសនិយាយភាសាព័រទុយហ្កាល់អស់រយ:ពេល ២១ ឆ្នាំមក វេទិកានេះ បានចាត់ទុកភាសានិងវប្បធម៌ជាចំណងមិត្តភាព ចាត់ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិង ពាណិជ្ជកម្មជាប្រធានបទ និងចាត់ទុកការអភិវឌ្ឍរួមគ្នាជាគោលដៅ ដែលទទួលបានសមិទ្ធផល យ៉ាងច្រើន។  កិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងប្រទេសនិយាយភាសាព័រទុយហ្កាល់បាន ក្លាយជាគំរូសហប្រតិបត្តិការមិត្តភាពរវាងប្រទេសធំនិងតូច ប្រទេសមានរបបសង្គមខុសគ្នា បរិបទ វប្បធម៌ខុសគ្នា និងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ខុសគ្នា បានក្លាយជាគំរូដ៏រស់រវើកមួយ នៃការជំរុញការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ។

ភ្ញៀវកិត្តិយសលើសពី ១០០០ រូប ដែលមកពីប្រទេសនិយាយភាសាព័រទុយហ្កាល់ចំនួន  ប្រទេស ដូចជា អង់ហ្គោឡា ប្រេស៊ីល ព័រទុយហ្កាល់ ទីម័រខាងកើតជាដើម និងមហាដីគោកចិន តំបន់រដ្ឋបាលពិសេសម៉ាកាវនៃប្រទេសចិនជាដើមបានចូលរួមកិច្ចប្រជុំលើកនេះ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស