ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាជាមួយលោក Wang Yi
2024-04-23 10:56:10cri
Share with:

     ថ្ងៃទី ២២ ខែមេសា តាមម៉ោងក្នុងតំបន់ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានជួបពិភាក្សាជាមួយលោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត ចិននិងជារដ្ឋមន្ត្រីការបរទេសចិននៅក្រុងភ្នំពេញ។

     ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិថ្មីរបស់កម្ពុជាបានដំណើរការដោយរលូននិងបំពេញការងារយ៉ាងសកម្ម សេដ្ឋកិច្ចបានអភិវឌ្ឍយ៉ាងលឿននិងរឹងមាំ ជីវភាពរស់នៅរបស់ប្រជាជនបន្តទទួលបានកែលម្អ ឋានៈអន្តរជាតិត្រូវបានលើកកម្ពស់ថែមមួយកម្រិតទៀត ក្នុងនាមជាមិត្តល្អនិងដៃគូល្អ ភាគីចិនមានក្តីសប្បាយរីករាយអស់ពីដួងចិត្ត។ យើងខ្ញុំរីករាយធ្វើការរួមជាមួយភាគីកម្ពុជាដើម្បីអនុវត្តឱ្យបានល្អនូវកំណែថ្មីនៃផែនការប្រតិបត្តិការសម្រាប់ការកសាងសហគមន៍រួមជោគវាសនា បង្កើនទំនុកចិត្តនិងការគាំទ្រគ្នាទៅវិញទៅមក ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នា ដើម្បីធ្វើឱ្យចំណងមិត្តភាពនិងសាមគ្គីភាពរវាងចិននិងកម្ពុជាមានភាពរឹងមាំដូចដែកថែប កិច្ចសហប្រតិបត្តិការចែងចាំងដូចត្បូងពេជ្យ។ មិនថាស្ថាការណ៍អន្តរជាតិប្រែប្រួលយ៉ាងណាក្តី  ប្រទេសចិនគឺជាមិត្តភក្តិដែលអាចទុកចិត្តបំផុតនិងជាទីបង្អែកដ៏រឹងមាំបំផុតសម្រាប់ការអភិវឌ្ឍរបស់កម្ពុជាជារៀងរហូត។

     ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែជូនពរប្រទេសចិនដែលទទួលបានសមិទ្ធផលនៃការអភិវឌ្ឍដ៏ធំធេងក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប្រកបដោយគតិបណ្ឌិតរបស់លោកប្រធានរដ្ឋចិន  Xi  Jinping សេដ្ឋកិច្ចចិនបានរក្សាកំណើនយ៉ាងលឿន។ ការអភិវឌ្ឍរបស់ប្រទេសចិនបាននាំមកនូវកាលានុវត្តភាពដ៏សំខាន់សម្រាប់ប្រទេសក្នុងតំបន់ ហើយកម្ពុជាក៏ទទួលបានផលប្រយោជន៍ជាច្រើនពីក្នុងនោះដែរ។ សូមថ្លែងអំណរគុណចំពោះលោកប្រធានរដ្ឋចិន Xi Jinping និងរដ្ឋាភិបាលចិនដែលបានផ្តល់ការគាំទ្រយ៉ាងមុតមាំនិងជំនួយឥតគិតពីផលប្រយោជន៍ដល់កម្ពុជាក្នុងរយៈពេលជាយូរកន្លងមក។ កម្ពុជាប្រកាន់ខ្ជាប់គោលនយោបាយដូចគ្រាមុនៗចំពោះចិន ចំណងមេត្រីភាពជាមួយចិនគឺមិនងាករេជាដាច់ខាត កម្ពុជាគាំទ្រជំហររបស់ភាគីចិនលើបញ្ហាដែលពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរបស់ចិន ដូចជាបញ្ហាតៃវ៉ាន់  ហុងកុង និងស៊ីនជាំងជាដើម ហើយចូលរួមយ៉ាងសកម្មក្នុងគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ” និងគាំទ្រគំនិតផ្តួចផ្តើមសកលធំៗទាំងបីរបស់ចិន៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស