ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាគីចិនដាស់តឿនឱ្យអាជ្ញាធរកូសូវ៉ូបញ្ឈប់ប្រតិបត្តិការឯកតោភាគីដែលធ្វើឱ្យជម្លោះកាន់តែផុយស្រួយនិងបង្កើនការបដិបក្ខគ្នា
2024-04-23 10:57:21cri
Share with:

    ថ្ងៃទី ២២ ខែមេសា លោក Fu Cong តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិចិនបានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំបើកចំហនៃក្រុមប្រឹក្សាសន្តិសុខស្តីពីបញ្ហាកូសូវ៉ូ ដោយដាស់តឿនឱ្យអាជ្ញាធរកូសូវ៉ូបញ្ឈប់ប្រតិបត្តិការឯកតោភាគីដែលធ្វើឱ្យជម្លោះកាន់តែផុយស្រួយនិងបង្កើនការបដិបក្ខគ្នា។

     លោក Fu Cong ថ្លែងថា មួយរយៈពេលកន្លងមក ស្ថានការណ៍នៅតំបន់ភាគខាងជើងកូសូវ៉ូមានភាពកាន់តែតានតឹង ហើយកើតមានអំពើហិង្សាជាញឹកញាប់។ អាជ្ញាធរកូសូវ៉ូប្រកាសហាមប្រើរូបិយវត្ថុស៊ែប៊ី និងឆែកឆេរជនជាតិស៊ែប៊ីទាំងហិង្សា នេះបានបង្កជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះការរស់នៅជាប្រក្រតីរបស់ជនជាតិស៊ែប៊ី ថែមទាំងបង្កជាភាពស្លន់ស្លោនិងភាពតានតឹងផងដែរ ភាគីចិនមានក្តីកង្វល់យ៉ាងខ្លាំងចំពោះករណីនេះ។ ភាគីចិនសូមដាស់តឿនអាជ្ញាធរកូសូវ៉ូលុបចោលសេចក្តីសម្រេចចិត្តមិនសមហេតុផល និងបញ្ឈប់ប្រតិបត្តិការឯកតោភាគីដែលធ្វើឱ្យជម្លោះកាន់តែផុយស្រួយនិងបង្កើនការបដិបក្ខគ្នា៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស