ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសរុស្ស៊ីថ្លែងថា ៖ អាវុធនុយក្លេអ៊ែររបស់អាមេរិកដែលលេចចេញនៅប្រទេសប៉ូឡូញនឹងក្លាយជាវាយប្រហារដោយស្របច្បាប់
2024-04-23 17:03:40cri
Share with:

ថ្ងៃទី ២២ ខែមេសា លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីថ្លែងថា ប្រសិនបើអាវុធនុយក្លេអ៊ែររបស់អាមេរិកបង្ហាញខ្លួននៅក្នុងប្រទេសប៉ូឡូញ នោះបរិក្ខារពាក់ព័ន្ធនឹងត្រូវចាត់ទុកជាគោលដៅវាយប្រហារដោយស្របច្បាប់របស់រុស្ស៊ី។

យោងតាមព័ត៌មានដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសរុស្ស៊ីបានឱ្យដឹងថា ខណៈពេលថ្លែងអំពីការផ្តល់បទសម្ភាសន៍របស់លោក Duda ប្រធានាធិបតីប៉ូឡូញជាមួយប្រព័ន្ធសារព័ត៌មានអំពី "ប៉ូឡូញត្រៀមលក្ខណៈជាស្រេចដើម្បីដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកនៅក្នុងទឹកដីរបស់ខ្លួន" លោកស្រី Zakharova  លើកឡើងថា បើសិនអាវុធនុយក្លេអ៊ែរលេចចេញនៅក្នុងប្រទេសប៉ូឡូញ នោះបរិក្ខារពាក់ព័ន្ធ នឹងត្រូវដាក់បញ្ចូលទៅក្នុង "បញ្ជីគោលដៅវាយប្រហារដោយស្របច្បាប់" ភ្លាមៗ ក្នុងករណីកើតមានជម្លោះយោធាផ្ទាល់រវាងរុស្ស៊ីនិងណាតូ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស