ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ករណីរថភ្លើងបុកគ្នាជាមួយឡានក្រុងនៅប្រទេសឥណ្ឌូណេស៊ីបានបណ្តាលឱ្យមនុស្ស៥នាក់ស្លាប់បាត់បង់ជីវិតនិង១៥នាក់ទៀតរងរបួស
2024-04-22 11:25:36cri
Share with:

តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា ខេត្តSouth Sumatera ប្រទេសឥណ្ឌូណេស៊ីបានកើតមានឧប្បត្តិហេតុរថភ្លើងបុកគ្នាជាមួយនឹងឡានក្រុងមួយគ្រឿងដែលបណ្តាលឱ្យមនុស្ស៥នាក់ស្លាប់បាត់បង់ជីវិតនិង១៥នាក់ទៀតរងរបួស។


ដំណឹងដែលដកស្រង់ពាក្យសម្តីរបស់មន្ត្រីស្ថាប័នផ្លូវដែកក្នុងតំបន់បានឱ្យដឹងថា ឧប្បត្តិហេតុនេះបានកើតឡើងនៅចំណុចផ្លូវខ្វែងរវាងផ្លូវថ្នល់និងផ្លូវដែក។រថភ្លើងមួយគ្រឿងនិងឡានក្រុងមួយគ្រឿងបានបរចូលដល់ចំណុចផ្លូវខ្វែងនេះស្ទើរក្នុងពេលតែមួយ។អ្នកបើករថភ្លើងខំជាន់ហ្វ្រាំងដើម្បីបញ្ឈប់រថភ្លើង ក៏ប៉ុន្តែដោយសារចម្ងាយនៅកិតគ្នាពេកហើយរថភ្លើងនៅរំកិលទៅមុខទៀត បានជាបុកជាមួយឡានក្រុងយ៉ាងពេញទំហឹង។ឡានក្រុងបានត្រូវអូសទៅមុខប្រហែល៥០ម៉ែត្រ អ្នកដំណើរមួយចំនួនក្នុងឡានក្រុងបានធ្លាក់ចេញពីឡាន។មន្ត្រីមួយរូបនេះបានថ្លែងថា អ្នកស្លាប់បាត់បង់ជីវិតសុទ្ធតែជាអ្នកដំណើរក្នុងឡានក្រុងឯកអ្នករងរបួសបានត្រូវដឹកទៅមន្ទីរពេទ្យហើយ៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស