ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ជួបពិភាក្សាការងារជាមួយលោក សុខ ​ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា
2024-04-22 10:56:01cri
Share with:

ថ្ងៃទី២១ខែមេសា ឆ្នាំ២០២៤ តាមម៉ោងក្នុងតំបន់ នៅទីក្រុងភ្នំពេញ លោក Wang Yi សមាជិក ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានជួបពិភាក្សាការងារជាមួយលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា។

លោក Wang Yi បានលើកឡើងថា ឆ្នាំ២០២៤នេះ ជាខួបទី ៧៥ នៃការបង្កើត សាធារណរដ្ឋប្រជាមានិតចិន ហើយក៏ជាឆ្នាំចាប់ផ្តើមដែលរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី អនុវត្តគោល នយោបាយដោយគ្រប់ជ្រុងជ្រោយផងដែរ ទំនាក់ទំនងរវាងប្រទេសទាំងពីរប្រឈមមុខនឹងកាលានុវត្តភាព អភិវឌ្ឍនដ៏៍សំខាន់។ ប្រឈមនឹងបរិយាកាសអន្តរជាតិដែលមានភាពស្មុគស្មាញ និងភាពច្របូកច្របល់ លាយឡំគ្នា គួរធ្វើការរួមគ្នាដូចខាងក្រោយ 1-បង្កើនការដឹកនាំជាយុទ្ធសាស្ត្រជាន់ខ្ពស ដើម្បីក្តាប់ជាប់ ទិសដៅត្រឹមត្រូវនៃការកសាងសហគមន៍រួមជោគវាសនាចិន-កម្ពុជា។ 2-បង្កើនកិច្ចសហប្រតិបត្តិការជាក់ ស្តែងក្នុងគ្រប់វិស័យ ដើម្បីពង្រឹងមូលដ្ឋានគ្រឹះនៃការកសាងសហគមន៍រួមជោគវាសនាចិន-កម្ពុជា។ 3-ពង្រឹងសាមគ្គីភាពនិងការសម្របសម្រួល ដើម្បីរឹតបន្តឹងខ្សែការពារសន្តិសុខ នៃការកសាងសហគមន៍ រួមជោគវាសនាចិន-កម្ពុជា។ 4-ជំរុញការផ្លាស់ប្តូរនៃប្រជាជននិងប្រជាជនអោយបានកាន់តែញឹកញាប់ ដើម្បពង្រឹងមូលដ្ឋានគ្រឹះនៃឆន្ទ:ប្រជាជនស្តីពីការកសាងសហគមន៍រួមជោគវាសនាចិន-កម្ពុជា។ 5-បង្កើន ការសម្របសម្រួលពហុភាគីដើម្បីបង្កបរិយាកាសខាងក្រៅដ៏ល្អប្រសើរសម្រាប់ការកសាងសហគមន៍ រួមជោគវាសនាចិន-កម្ពុជា។

ជាការឆ្លើយតប លោក សុ ចិន្តាសោភា បានថ្លែងថា កម្ពុជានិងចិន មានចំណងមិត្តភាព ល្អតាំងពីយូលង់ណាស់មកហើយ ដែលដក់ជាប់ក្នុងដួងចិត្តរបស់ប្រជាជនប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំ ជាន់ខ្ពស់នៃប្រទេសទាំងពីរបានផ្លាស់ប្តូរគ្នាជាញឹកញាប់ កិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យមាន ភាពស្អិតល្មួត ការរួមគ្នាកសាងខ្សែក្រវាត់និងផ្លូវ ទទួលបានសមទ្ធិផលយ៉ាងច្រើនសន្ធឹក ដែលបាន ផ្តល់កម្លាំងយ៉ាងខ្លាំងក្លាចំពោះការ អភិវឌ្ឍសេដ្ឋកិច្ចនៃកម្ពុជា។ ភាគីកម្ពុជាគាំទ្រនយោបាយចិនតែមួយ យ៉ាងម៉ឺងម៉ាត់ ហើយជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយចិនដោយមុតមាំ សង្ឃឹមថា គម្រោងសហប្រតិបត្តិការកាន់តែច្រើននឹងដំណើរការក្នុងប្រទេសកម្ពុជា  សូមស្វាគមន៍សហគ្រាសចិនកាន់តែច្រើនមកវិនិយោគនៅកម្ពុជា៕


អ្នកបកប្រែ:邓倩
ប្លុកពិសេស