ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការស្ទង់ប្រជាមតិបង្ហាញថា ពលរដ្ឋជប៉ុនលើសពី ៦០% សង្ឃឹមថាបក្សសេរីប្រជាធិបតេយ្យលាអាចឈប់កាន់អំណាច
2024-04-22 15:05:21cri
Share with:

    ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ខែមេសាតាមម៉ោងក្នុងតំបន់ កាសែត Mainichi Shimbun របស់ជប៉ុនបានធ្វើការស្ទង់មតិតាមទូរស័ព្ទចំពោះមនុស្សចំនួន ១០៣២នាក់ដើម្បីសាកសួរយោបល់របស់គេថា តើសង្ឃឹមឱ្យមានផ្លាស់ប្តូរបក្សកាន់អំណាចឬអត់បន្ទាប់ពីការបោះឆ្នោតជ្រើសរើសសភាជាន់ទាបអាណត្តិក្រោយ។ លទ្ធផលនៃការស្ទង់មតិបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ប្រមាណ ៦២% សង្ឃឹមថា បក្សសេរីប្រជាធិបតេយ្យដែលដឹកនាំដោយលោក Fumio Kisida គួរចុះចេញពីអំណាចបន្ទាប់ពីការបោះឆ្នោតជ្រើសរើសសភាជាន់ទាបអាណត្តិក្រោយ។

     ពេលថ្មីៗនេះ អត្រាគាំទ្ររបស់គណៈរដ្ឋមន្ត្រីលោក Fumio Kisida បន្តស្ថិតនៅកម្រិតទាបដដែល។ តាមការផ្សាយដំណឹងនៃកាសែត Yomiuri Shimbun កាលពីថ្ងៃទី ២១ ខែមេសាឱ្យដឹងថា ស្ថាប័ននេះបានស្ទង់មតិនៅទូទាំងប្រទេសចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែមេសា ជាលទ្ធផលបង្ហាញថា អត្រាគាំទ្រនៃគណៈរដ្ឋមន្ត្រីលោក Fumio Kisida គឺ ២៥%។ បើតាមស្ថិតិនៃការស្ទង់មតិនៃស្ថាប័ននេះឱ្យដឹងថា  អត្រាគាំទ្រនៃគណៈរដ្ឋមន្ត្រីលោក Fumio Kisida ស្ថិតក្នុងចន្លោះពី ២០% ដល់ ៣០% ក្នុងរយៈពេល ៦ ខែជាប់ៗគ្នាមកហើយ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស