ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការស្ទង់ប្រជាមតិនៃCGTN៖ជាង៨០%នៃអ្នកទទួលបានការស្ទង់ប្រជាមតិថ្កោលទោសសៀវភៅប្រវត្តិសាស្រ្តថ្មីរបស់ប្រទេសជប៉ុនបំភ្លៃប្រវត្តិសាស្ត្រ
2024-04-22 19:34:43cri
Share with:

រដ្ឋាភិបាលជប៉ុនបានអនុម័តកំណែថ្មីនៃសៀវភៅប្រវត្តិសាស្ត្រដែលបង្សាបអត្ថបទជាកាតព្វកិច្ចស្តីពីអំពើឃោរឃៅក្នុងសម័យសង្គ្រាមរបស់ជប៉ុន ដែលបង្កឱ្យមានការមិនពេញចិត្តយ៉ាងខ្លាំងក្នុងចំណោមប្រជាជននៅប្រទេសអាស៊ីជាច្រើន។ការស្ទង់ប្រជាមតិដែលធ្វើឡើងដោយCGTNនៃអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកនិយមលេងអ៊ីនធឺណិតលើពិភពលោកបានបង្ហាញថា ជាង៨០%(៨២.៤៥%)នៃអ្នកទទួលបានការស្ទង់ប្រជាមតិទូទាំងពិភពលោកបានថ្កោលទោសយ៉ាងខ្លាំងចំពោះអាកប្បកិរិយានិងទង្វើរបស់រដ្ឋាភិបាលជប៉ុនចំពោះប្រវត្តិនៃការឈ្លានពានរបស់ខ្លួន។

អ្នកនិយមលេងអ៊ីនធឺណិតCGTNបានលើកឡើងថា “ប្រទេសដែលបានបង្កើតប្រវត្តិសាស្រ្តនៃការប្រល័យពូជសាសន៍នៅសម័យទំនើបគួរតែសរសេរការពិតទៅក្នុងសៀវភៅស្របតាមច្បាប់អន្តរជាតិ ប្រវត្តិសាស្ត្រគួរតែទុកឱ្យការពិតនិយាយដោយខ្លួនឯង មិនមែនត្រូវបានសម្រេចដោយអ្នកកែសម្រួលទេ”។

ការស្ទង់ប្រជាមតិនេះត្រូវបានចេញផ្សាយនៅលើវេទិកាភាសាអង់គ្លេស អេស្បាញ បារាំង អារ៉ាប់និងរុស្ស៊ីរបស់CGTNក្នុងរយៈពេល២៤ម៉ោង រួមមានអ្នកនិយមលេងអ៊ីនធឺណិតសរុប៧៤៣១នាក់បានចូលរួមក្នុងការបោះឆ្នោតនិងបញ្ចេញមតិ៕



អ្នកបកប្រែ:刘妍
ប្លុកពិសេស