ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំលើកទី៧នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលចិន-កម្ពុជាបានប្រារព្ធធ្វើ
2024-04-22 17:38:16cri
Share with:

ថ្ងៃទី២២ ខែមេសា តាមម៉ោងក្នុងតំបន់ លោកWangYiសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិននិងលោកស៊ុន ចាន់ថុលឧបនាយករដ្ឋមន្ត្រីកម្ពុជាបានដឹកនាំកិច្ចប្រជុំលើកទី៧នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលចិន-កម្ពុជា។ភាគីទាំង២បានពិនិត្យពិភាក្សាដោយគ្រប់ជ្រុងជ្រោយនូវសភាពការណ៍អនុវត្តគម្រោងសហប្រតិបត្តិការថ្មីនៃការកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជា បូកសរុបពិវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ ហើយឈានដល់គំនិតឯកភាពយ៉ាងទូលំទូលាយលើទិសដៅខិតខំប្រឹងប្រែងនៅដំណាក់កាលក្រោយ។


ភាគីទាំង២ឯកភាពគ្នាពីការដើរតួនាទីគ្រោងផែនការនិងសម្របសម្រួលនៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលចិន-កម្ពុជា បន្តជំរុញការកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជាប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និងស្តង់ដាខ្ពស់។ភាគីទាំង២ឯកភាពជំរុញការប្រាស្រ័យទាក់ទងជាន់ខ្ពស់ឱ្យមានភាពកា់នតែជិតស្និទ្ធ ធ្វើឱ្យការផ្លាស់ប្តូរបទពិសោធអភិបាលកិច្ចកាន់តែស៊ីជម្រៅ។ភាគីទាំង២បានឯកភាព ជំរុញការតភ្ជាប់គ្នារវាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”និង “យុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា គ្រោងផែនការសហប្រតិបត្តិការស្តីពី “ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា”ក្នុងពេលឆាប់ៗ ជំរុញការរចនាជាបឋមនៃផ្លូវដែកចិន-កម្ពុជា ជំរុញការអនុវត្តគម្រោងប្រមូលផលដំណាក់កាលដំបូងនៃ គម្រោង“ច្រករបៀងត្រីនិងអង្ករ” ដូចជា មជ្ឈមណ្ឌលគំរូកសិកម្មចិនជាដើម និងធ្វើឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-កម្ពុជាមានភាពកាន់តែស៊ីជម្រៅ។ភាគីទាំង២ឯកភាពគ្នាចាត់ទុក “ឆ្នាំនៃផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន”ជាកាលានវុត្តភាព លើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរផ្នែកទេសចរណ៍ បង្កើនជើងហោះហើររវាងប្រទេសទាំង២ គាំទ្រកម្ពុជាក្នុងការស្វែងរកធនធានទេសចរណ៍និងវប្បធម៌ និងធ្វើការផ្លាស់ប្តូរបន្ថែមទៀតលើវិស័យយុវជន តំបន់មូលដ្ឋាន និងអង្គការមិត្តភាព។ភាគីទាំង២បានរំលឹកឡើងវិញនូវឆន្ទៈ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការយ៉ាងសកម្មក្រោមក្របខណ្ឌគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកលនិងគំនិតផ្តួចផ្តើមអរិយធម៌សកល ហើយបន្តពង្រឹងការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការក្នុងវេទិកាដូចជា កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គនិងកិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ានជាដើម៕


 

អ្នកបកប្រែ:刘妍
ប្លុកពិសេស