ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្លង់កាមេរ៉ាទាំង ៥ មើលពី "ភាពក្តៅ" នៃសេដ្ឋកិច្ចរបស់ប្រទេសចិន
2024-04-22 15:04:22cri
Share with:

ផែនការប្រចាំឆ្នាំចាប់ផ្តើមនៅនិទាឃរដូវ ។ សូមសង្កេតជាមួយលោកអ្នកនូវសេណារីយ៉ូមួយចំនួននៃសេដ្ឋកិច្ចរបស់ប្រទេសចិននៅដើមឆ្នាំ ២០២៤ ក្រោមការណែនាំពីគំនិតសេដ្ឋកិច្ចរបស់លោក Xi Jinping ។ 

ឆ្នាំនេះ ទីផ្សារទេសចរណ៍វប្បធម៌បានចាប់ផ្តើមកើនឡើងជាបន្តបន្ទាប់ ។

ក្នុងកំឡុងពេលចូលសកលក្រុង "Harbin" បានប្រមូលចំណូលវិស័យទេសចរណ៍ជិត ៦ ពាន់លានយាន់ប្រាក់ចិនក្នុងរយៈពេល ៣ ថ្ងៃ ដោយបានបង្កើតកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។

នៅក្នុងខែមីនា ទីក្រុង Tianshui ខេត្ត Gansu ដែលបានក្លាយជា "ទីក្រុងប្រជាប្រិយភាព" ដោយសារតែស៊ុប Malatang បានទទួលភ្ញៀវទេសចរចំនួន ៤.៦៤ លាននាក់ និងទទួលបានប្រាក់ចំណូលផ្នែកទេសចរណ៍ចម្រុះចំនួន ២.៧ ពាន់លានយាន់ប្រាក់ចិនដែលបានកើនឡើង ៦៤.៨% និង ៦៧.២% ដោយឡែកពីគ្នាបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣  ។

ក្នុងអំឡុងពេលពិធីបុណ្យឆេងម៉េង ដែលទើបតែកន្លងផុតទៅ មានប្រជាជនចំនួន ១១៩ លាននាក់បានធ្វើទេសចរណ៍ក្នុងស្រុក ហើយភ្ញៀវទេសចរក្នុងស្រុកបានចំណាយប្រាក់ ៥៣.៩៥ ពាន់លានយាន់ប្រាក់ចិនក្នុងការធ្វើដំណើរដែលបានកើនឡើង ១១.៥% និង ១២.៧% ដោយឡែកពីគ្នាបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៩ ។

ទិន្នន័យសេដ្ឋកិច្ចសម្រាប់ត្រីមាសទី ១ បង្ហាញឱ្យដឹងថា ក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ ២០២៤ នេះ ការធ្វើដំណើរ វប្បធម៌និងទេសចរណ៍បានដំណើរការយ៉ាងលេចចេញ ។ ទិដ្ឋភាពនៃការប្រើប្រាស់ផ្នែកការធ្វើដំណើរនិងទិន្នន័យម៉ាក្រូសេដ្ឋកិច្ចបំពេញគ្នាទៅវិញទៅមក ដោយបញ្ចេញនូវកម្លាំងចលករផ្ទៃក្នុងនៃសេដ្ឋកិច្ចរបស់ប្រទេសចិននិងផ្តល់នូវការចាប់ផ្តើមដ៏ល្អសម្រាប់ការស្ទុះងើបឡើងវិញនៃការប្រើប្រាស់នៅឆ្នាំ ២០២៤ ។

ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ ២០២៤ នេះ សហគ្រាសវិនិយោគបរទេសថ្មីចំនួន ៧១៦០ ត្រូវបានបង្កើតឡើងនៅទូទាំងប្រទេសចិនដែលកើនឡើង ៣៤.៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ សហគ្រាសវិនិយោគបរទេសជាច្រើនបានបោះឆ្នោតផ្តល់ទំនុកចិត្តលើសេដ្ឋកិច្ចរបស់ប្រទេសចិន ។

ចូលដល់ខែមេសា នៅកិច្ចប្រជុំផ្គត់ផ្គង់និងតម្រូវការលើកដំបូងនៃពិព័រណ៍ទំនិញប្រើប្រាស់លើកទី ៤ ដែលបើកឡើងនៅក្រុង Haikou ខេត្ត Hainan ក្រុមហ៊ុនចំនួន ៦០ មកពីប្រទេសនិងតំបន់ចំនួន ១២ ទូទាំងពិភពលោកបានធ្វើការចរចាជាច្រើនលើកនិងឈានដល់គោលបំណងសហប្រតិបត្តិការចំនួន ៩២គម្រោង ។

ទីក្រុងក្វាងចូវ ខេត្តក្វាងទុង ដែលមានចម្ងាយរាប់រយគីឡូម៉ែត្រពីទីក្រុHaikou ពិព័រណ៍នាំចេញនាំចូលរបស់ចិនលើកទី ១៣៥ បានទទួលយកនិន្នាការថ្មីជាច្រើន ។ សហគ្រាសដែលចូលរួមការតាំងពិព័រណ៍ជាច្រើនបាននាំយកបច្ចេកទេសថ្មី បច្ចេកវិទ្យាថ្មីនិងដំណើរការថ្មី ដើម្បីបើកទីផ្សារអន្តរជាតិកាន់តែទូលំទូលាយតាមរយៈកម្លាំងផលិតកម្មគុណភាពថ្មី ។ ក្រុមបញ្ជាទិញចំនួន ២៨៨ ពីអង្គការអន្តរជាតិនិងស្ថាប័នឧស្សាហកម្មនិងពាណិជ្ជកម្មចំនួន ២៨៨ បានធ្វើ "ការបញ្ជាទិញជាក្រុម" នៅនឹងកន្លែងដែលបានកើនឡើង ២១.៥% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស