ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សកម្មភាពអបអរសាទរទិវាភាសាចិននៃអង្គការសហប្រជាជាតិប្រារព្ធធ្វើនៅប្រទេសជាច្រើន
2024-04-22 14:30:39cri
Share with:

ខណៈពេលទិវាភាសាចិននៃអង្គការសហប្រជាជាតិចូលមកដល់ ប្រទេសជាច្រើនបានប្រារព្ធធ្វើសកម្មភាពអបអរសាទរដ៏សម្បូរបែប។អ្នកនិយមចូលចិត្តភាសាចិននៅគ្រប់ទីកន្លែងលើពិភពលោកបានបង្ហាញពីភាពរីករាយក្នុងការរៀនភាសាចិននិងក្តីស្រឡាញ់ចំពោះវប្បធម៌ចិនតាមរយៈការទស្សនាការសម្តែង ការតាំងពិព័រណ៍និងការដកបទពិសោធផ្ទាល់ខ្លួនជាដើម។

ថ្ងៃទី២០ ខែមេសា ស្ថានទូតចិនប្រចាំនៅអង់គ្លេសបានរៀបចំពិព័រណ៍ក្រោមប្រធានបទ “ការវិវត្តនៃអក្សរចិន”និងពិធីបើកសកម្មភាពមួយចំនួនអំពីទិវាភាសាចិននៃអង្គការសហប្រជាជាតិនៅទីក្រុងឡុងដ៍

លោកYang Xiaoguangកុងស៊ុលស្ថានទូតចិនប្រចាំនៅអង់គ្លេសបានលើកឡើងថា បន្ទាប់ពីការវិវត្តនិងការអភិវឌ្ឍអស់រយៈពេលរាប់ពាន់ឆ្នាំ អក្សរចិនបានរួមបញ្ចូលយ៉ាងស៊ីជម្រៅទៅក្នុងហ្សែនវប្បធម៌របស់ប្រជាជាតិចិន។អក្សរចិនឆ្លុះបញ្ចាំងពីលក្ខណៈពិសេសរបស់វប្បធម៌ចិនដែលផ្តោតសំខាន់ទៅលើសន្តិភាព ភាពសុខដុមរមនានិងកិច្ចសហប្រតិបត្តិការ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស