ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យស្ថានទូតចិនប្រចាំប្រទេសជប៉ុនឆ្លើយតបនឹងសំណួរស្តីពីសកម្មភាពអវិជ្ជមានរបស់ភាគីជប៉ុនដែលទៅធ្វើសក្ការបូជានៅស្តូបYasukuni
2024-04-22 11:44:42cri
Share with:

តាមដំណឹងផ្លូវការនៃស្ថានទូតចិនប្រចាំប្រទេសជប៉ុនបានឱ្យដឹងថា ថ្ងៃទី២១ខែមេសា អ្នកនាំពាក្យស្ថានទូតចិនបានឆ្លើយតបនឹងសំណួរស្តីពីសកម្មភាពអវិជ្ជមានរបស់ភាគីជប៉ុនដែលទៅធ្វើសក្ការបូជានៅស្តូបYasukuni។


មានអ្នកសារព័ត៌មានបានសួរថា ថ្ងៃនេះ អ្នកដឹកនាំជប៉ុនបានទៅដាក់គ្រឿងសំណែននៅស្តូបYasukuni មន្ត្រីមួយចំនួននៃគណៈរដ្ឋមន្ត្រីនិងតំណាងរាស្រ្តមួយចំនួនបានទៅសែនឬក៏ដាក់គ្រឿងសំណែនតើភាគីចិនមានការវាយតម្លៃដូចម្តេចចំពោះរឿងនេះ


អ្នកនាំពាក្យបានឆ្លើយតបថា ការដែលមានអ្នកទោសថ្នាក់Aក្នុងសង្រ្គាមលោកលើកទី២ត្រូវតម្កល់នៅក្នុងស្តូបYasukuniគឺជាឧបករណ៍ខាងវិញ្ញាណនិងជាសញ្ញាសម្គាល់របស់យោធានិយមជប៉ុនដែលបំផុសសង្រ្គាមឈ្លានពានលើប្រទេសផ្សេង។ទង្វើនៃភាគីជប៉ុនលើកនេះគឺប្រមាថលើយុត្តិធម៌នៃប្រវត្តិសាស្រ្ត ធ្វើឱ្យប្រជាជននៃបណ្តាប្រទេសដែលត្រូវឈ្លានពានមានការឈឺចាប់ ភាគីចិនសម្តែងការប្រឆាំងយ៉ាងដាច់ខាតចំពោះករណីនេះ។យើងដាស់តឿនយ៉ាងម៉ឺងម៉ាត់ដល់ភាគីជប៉ុនត្រូវប្រឈមមុខនិងពិចារណាពីទោសកំហុសឱ្យបានស៊ីជម្រៅចំពោះប្រវត្តិសាស្ត្រឈ្លានពានរបស់ខ្លួន  គោរពយ៉ាងម៉ឺងមា៉ត់ចំពោះអាកាប្បកិរិយានិងកិច្ចសន្យាពាក់ព័ន្ធចំពោះបញ្ហាប្រវត្តិសាស្រ្តដើម្បីកាត់ផ្តាច់ទាំងស្រុងជាមួយនឹងយោធានិយម៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស