ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិក៖រំពឹងថាភាគីអាមេរិកអាចដើរស្របទិសដៅជាមួយចិនដើម្បីស្វែងរកវិធីសាស្រ្តរួមរស់ជាមួយគ្នា
2024-04-22 15:02:18cri
Share with:

     ថ្ងៃទី ២០ ខែមេសា លោកXie Feng ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិកបានថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាចិននៃសាលារដ្ឋាភិបាល Kennedy នៃសាកលវិទ្យាល័យ Harvard ដោយរំពឹងទុកថា ភាគីអាមេរិកអាចដើរស្របទិសដៅជាមួយចិន ដើម្បីស្វែងរកវិធីសាស្រ្តរួមរស់ជាមួយគ្នាដ៏ត្រឹមត្រូវដោយផ្អែកលើគោលការណ៍គោរពគ្នាទៅវិញទៅមក រួមរស់ដោយសន្តិសហវិជ្ជមាន និងសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ។

     លោកបានលើកឡើងថា ពិភពលោកបានកើតមានការប្រែប្រួលយ៉ាងខ្លាំង ហើយពោរពេញទៅដោយភាពរង្គោះរង្គើនិងអសន្តិសុខ។ ប្រឈមមុខនឹងភាពចលាចល យើងចាំបាច់ត្រូវតែដោះស្រាយជាមួយគ្នា។ ជម្រើសរបស់ចិនគឺជាក់លាក់និងមុតមាំ ពោលគឺជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ដែលជាផែនការគោលដ៏មហិមានៃការអភិវឌ្ឍរបស់ប្រទេសចិន, កសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ដែលជាផែនការចិនសម្រាប់រួមគ្នាកសាងពិភពលោកដ៏ល្អបវរ។

    លោកសង្ឃឹមថា ភាគីអាមេរិកអាចរួមជាមួយភាគីចិនដើម្បីធ្វើកិច្ចខិតខំប្រឹងប្រែងរួម ប្រកាន់ខ្ជាប់នូវទំនួលខុសត្រូវដែលធ្វើឱ្យប្រជាជននៃប្រទេសទាំងពីរនិងពិភពលោកទុកចិត្ត បង្ហាញពីសុទ្ធចិត្តនិងឆន្ទៈដែលជំរុញទំនាក់ទំនងទ្វេភាគីឱ្យមានភាពល្អប្រសើរ ដាក់ចេញវិធានការនិងសកម្មភាពសម្រាប់អនុវត្តជាក់ស្តែងនូវគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ក៏ដូចជាជំរុញឱ្យ"ទស្សនទានសាន់ហ្វ្រានស៊ីស្កូ"ក្លាយទៅជា"ការពិត" ដើម្បីជំរុញឱ្យទំនាក់ទំនងចិន-អាមេរិកវិវឌ្ឍរីកចម្រើនតាមទិសដៅប្រកបដោយស្ថិរភាព ភាពរឹងមាំ និងចីរភាព៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស