ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនសម្រេចបានកសាងប្រព័ន្ធធារាសាស្ត្រក្នុងត្រីមាសទី១ឆ្នាំនេះក្នុងទំហំថវិកា១៩៣.៣ប៊ីលានយាន់ប្រាក់ចិន
2024-04-22 16:07:04cri
Share with:

លោកChen Minអនុរដ្ឋមន្ត្រីក្រសួងធារាសាស្ត្រចិនបានថ្លែងនៅថ្ងៃទី២២ខែមេសាថា ក្រសួងធារាសាស្រ្តចិនបានធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធខាងធារាសាស្ត្រ។ការទម្លាក់ថវិកាសម្រាប់ការកសាងប្រព័ន្ធធារាសាស្ត្រនៅទូទាំងប្រទេសចិនក្នុងត្រីមាសឆ្នាំនេះ គឺ៧៧.៧ប៊ីលានយាន់ប្រាក់ចិន បានកើឡើង៩៣.៣%បើប្រៀបធៀបជាមួយរយៈពេលដូចគ្នានាឆ្នាំទៅ ក្នុងនោះបានបញ្ចប់ទំហំគ១៩.៣ប៊ីលានយាន់ប្រាក់ចិនបានកើនឡើង៤.៤% បើប្រៀបធៀបជាមួយរយៈពេលដូចគ្នានាឆ្នាំទៅជាទំហំថវិកាច្រើនបំផុតក្នុងរយៈពេលដូចគ្នាក្នុងប្រវត្តិសាស្ត្រ។


លោកបានបន្តថា គម្រោងធារាសាស្ត្រដែលបានចាប់ដំណើរការមានចំនួនច្រើន ផ្តល់ឱកាសការងារច្រើន។ក្នុងត្រីមាសទី១ឆ្នាំនេះ គម្រោងធារាសាស្ត្របានផ្តល់កាសការងារចំនួន៧៣ម៉ឺននាក់ បានកើនឡើង៣.៨%បើប្រៀបធៀបជាមួយរយៈពេលដូចគ្នានាឆ្នាំទៅ៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស