ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖សេដ្ឋកិច្ចចិនមានការចាប់ផ្តើមដ៏ល្អប្រសើរ ហើយកើនឡើងដោយនឹងនរជាលំដាប់
2024-04-22 14:28:58cri
Share with:

      "ផលិតផលក្នុងស្រុកសរុប(GDP)ក្នុងត្រីមាសទីមួយឆ្នាំ២០២៤បានកើនឡើង៥.៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។  សេដ្ឋកិច្ចជាតិចិនមានការចាប់ផ្តើមដ៏ល្អប្រសើរ   កត្តាវិជ្ជមានកើនឡើងជាច្រើនដែលបានចាក់គ្រឹះដ៏ល្អប្រសើរសម្រាប់ការសម្រេចបាននូវគោលដៅសំខាន់ៗពេញមួយឆ្នាំ។" ថ្ងៃទី១៦ខែមេសា  ក្នុងសន្និសិទសារព័ត៌មានដែលបើកធ្វើដោយការិយាល័យព័ត៌មានរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន លោកSheng Laiyunអនុប្រធានរដ្ឋបាលជាតិស្ថិតិចិនបានលើកឡើងពីសភាពការណ៍នៃដំណើរការសេដ្ឋកិច្ចក្នុងត្រីមាសទីមួយ  ព្រមទាំងបកស្រាយយ៉ាងក្បោះក្បាយអំពីទិន្នន័យពាក់ព័ន្ធ។

      របាយការណ៍ការងាររបស់រដ្ឋាភិបាលចិនឆ្នាំនេះបានកំណត់គោលដៅនៃកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះនៅត្រឹម"ប្រហែល៥ភាគរយ"។  តារាងពិន្ទុក្នុងត្រីមាសទីមួយមានន័យថា កំណើនសេដ្ឋកិច្ចសម្រចបាននូវការចាប់ផ្តើមដ៏ល្អ។ ល្បឿនកំណើន៥.៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ មិនត្រឹមតែបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលបីត្រីមាសកន្លងទៅប៉ុណ្ណោះទេ   ថែមទាំងក៏ខ្ពស់ជាងការរំពឹងទុកកាលពីមុនរបស់គ្រឹះស្ថានអន្តរជាតិជាច្រើនទៀតផង។  តារាងពិន្ទុនេះ  គឺធ្វើឱ្យអ្នកផងទាំងពួងទុកចិត្តចំពោះបច្ចុប្បន្នកាល  និងកាន់តែមានជំនឿចិត្តចំពោះអនាគត។

      មូលហេតុដែលបណ្តាលឱ្យល្បឿនកំណើនGDPលើសពីការរំពឹងទុក  គឺអាស្រ័យដោយការជំរុញរួមគ្នាពីការងើបឡើងវិញនៃឧស្សាហកម្មនិងការធ្វើឱ្យប្រសើរឡើងនៃឧស្សហកម្មសេវាកម្ម។តាមទិន្នន័យដែលប្រកាសដោយរដ្ឋបាលជាតិស្ថិតិចិនបង្ហាញថា   អត្រារួមចំណែករបស់ឧស្សាហកម្មនិងមុខរបរសេវាកម្មចំពោះកំណើនGDPបានលើសពី៩០ភាគរយ។

      ក្នុងត្រីមាសទីមួយ   តម្លៃបន្ថែមរបស់សហគ្រាសឧស្សហកម្មធុនមធ្យមនិងធំបានកើនឡើង៦.១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ។ ចាប់តាំងពីចូលឆ្នាំនេះមក   គ្រប់តំបន់និងក្រសួងស្ថាប័នបានដាក់ចេញវិធានការនិងគោលនយោបាយមួយចំនួនសម្រាប់គាំទ្រការអភិវឌ្ឍតួអង្គសេដ្ឋកិច្ច   ដែលបានជះឥទ្ធិពលវិជ្ជមានដល់ការពង្រឹងកម្លាំងចលករខាងផលិតកម្មរបស់សហគ្រាស  ការកែលម្អបរិយាកាសអភិវឌ្ឍរបស់សហគ្រាសនិងការលើកកម្ពស់ជំនឿចិត្តអភិវឌ្ឍន៍របស់សហគ្រាស។  លើសពីនេះទៅទៀត  ការប្រែប្រួលយ៉ាងសកម្មនៃតម្រូវការទាំងក្នុងនិងក្រៅប្រទេសក៏បានគាំទ្រដល់កំណើនសេដ្ឋកិច្ចឧស្សាហកម្មផងដែរ។បើមើលពីតម្រូវការខាងក្រៅ   សេដ្ឋកិច្ចពិភពលោកមានតម្រុយងើបឡើងវិញ ការនាំចេញក្នុងត្រីមាសទីមួយបានកើនឡើង៤.៩ភាគរយ ដែលល្អជាងការរំពឹងទុក។  បើមើលពីតម្រូវការក្នុងស្រុក   តម្លៃបន្ថែមនៃឧស្សហកម្មផលិតទំនិញប្រើប្រាស់ក្នុងត្រីមាសទីមួយបានកើនឡើង៤.២ភាគរយ  ហើយល្បឿនកំណើនលឿនជាងត្រីមាសទី៤នៃឆ្នាំ២០២៣ចំនួន៤.១ភាគរយ។

      ការប្រើប្រាស់បន្តក្លាយជាកម្លាំងចលករសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤    ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមចិនបានឈានដល់ជាង១២ទ្រីលានយាន់ប្រាក់ចិន  ការប្រើប្រាស់ផ្នែកសេវាកម្មបានកើនឡើងយ៉ាងឆាប់បង្គួរ។ទំហំលក់រាយផ្នែកសេវាកម្មក្នុងត្រីមាសទីមួយបានកើនឡើង១០ភាគរយ  ហើយការចំណាយខាងសេវាកម្មរបស់ប្រជាជនគិតជាមធ្យមក្នុងមនុស្សម្នាក់ៗបានកើនឡើង១២.៧ភាគរយ។  ការប្រើប្រាស់តាមអ៊ីនធឺណែតបានបន្តមានភាពសន្ទុះខ្លាំងក្លា   ទំហំលក់រាយទំនិញពិតៗតាមអ៊ីនធឺណែតក្នុងត្រីមាសទីមួយបានកើនឡើង១១.៦ភាគរយ។ល។  លោកSheng Laiyunបានយល់ឃើញថា ប្រទេសចិនមានចំនួនប្រជាជនយ៉ាងច្រើន  ហើយទ្រង់ទ្រាយនៃការប្រើប្រាស់មានឧត្តមភាព។ សេដ្ឋកិច្ចចិនបន្តមានភាពល្អប្រសើរឡើងជាបន្តបន្ទាប់   ប្រាក់ចំណូលរបស់ប្រជាជនបានកើនឡើងនិងការប្រកបអាជីពត្រូវបានកែលម្អ អ្វីៗទាំងនេះសុទ្ធតែមានអំណោយផលដល់ការបង្កើនសមត្ថភាពប្រើប្រាស់ ហើយជំនឿចិត្តរបស់អ្នកប្រើប្រាស់ក៏បានកើនឡើងជាបន្តបន្ទាប់ផងដែរ។

      ចាប់តាំងពីចូលឆ្នាំ២០២៤មក   ប្រទេសចិនបានផ្តោតសំខាន់ទៅលើការពង្រីកតម្រូវការក្នុងស្រុក ការធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធ  និងជំរុញជំនឿចិត្ត  ប្រសិទ្ធិភាពនៃគោលនយោបាយត្រូវបានបញ្ចេញជាបន្តបន្ទាប់។   ធនធានមនុស្សដ៏សម្បូរបែប   ទ្រង់ទ្រាយទីផ្សារដ៏ធំធេង ប្រព័ន្ធឧស្សាហកម្មដ៏ល្អពេញលេញនិងការវិនិយោគខាងការស្រាវជ្រាវនិងអភិវឌ្ឍប្រកបដោយកម្រិតខ្ពស់។ល។ប្រការទាំងនេះសុទ្ធតែបានផ្តល់ការគាំទ្រដ៏សំខាន់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចចិនដែលមានភាពសន្ទុះខ្លាំងជាងការរំពឹងទុកតាំងពីចូលឆ្នាំនេះមក  ហើយក៏បានចាក់គ្រឹះដ៏ល្អប្រសើរដល់កំណើនសេដ្ឋកិច្ចជានិរន្តរភាពប្រកបដោយស្ថិរភាពនាពេលក្រោយផងដែរ។

      នាពេលបច្ចុប្បន្ននេះ   ប្រទេសចិននៅតែស្ថិតក្នុងដំណាក់កាលកែសម្រួលធ្វើបរិវត្តកម្មនិងធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធដដែល   ទោះបីជាកំណើនសេដ្ឋកិច្ចមានការឡើងចុះខ្លះក៏ដោយ  ក៏ប៉ុន្តែគុណភាពនៃការអភិវឌ្ឍបន្តមានភាពប្រសើរឡើងជាបន្តបន្ទាប់  ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់កំពុងទទួលការរីកចម្រើនឥតឈប់ឈរ  ហើយនិន្នាការទូទៅនៃសេដ្ឋកិច្ចចិនដែលបានងើបឡើងវិញប្រកបដោយភាពល្អប្រសើរនិងស្ថិរភាពមិនប្រែប្រួលទេ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស