ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីក្រសួងការបរទេសអេហ្ស៊ីបបានអំពាវនាវអ៉ីស្រាអែលឱ្យបញ្ចប់ការឈ្លានពានចំពោះជនស៊ីវិលនៅតំបន់ហ្កាហ្សា
2024-04-22 11:27:13cri
Share with:

ថ្ងៃទី២១ខែមេសា លោក Sameh Shoukry រដ្ឋមន្ត្រីក្រសួងការបរទេសអេហ្ស៊ីបបានអំពាវនាវ អ៉ីស្រាអែលឱ្យបញ្ចប់ការឈ្លានពានចំពោះជនស៊ីវិលនៅតំបន់ហ្កាហ្សា ហើយសហគមន៍អន្តរជាតិបន្តផ្តល់ ជំនួយដោយគ្រប់ជ្រុងជ្រោយ ចំពោះតំបន់ហ្កាហ្សា។

តាមសេចក្តីប្រកាសដែលក្រសួងការបរទេសអេហ្ស៊ីបបានចេញផ្សាយនៅថ្ងៃដដែលបានឱ្យដឹងថា លោក Shoukry បានលើកឡើងថា សកម្មភាពយោធារបស់អ៉ីស្រាអែលដែលបន្តធ្វើឡើងក្នុងតំបន់ហ្កាហ្សា ព្រមទាំងការបង្កើនការវាយប្រហារនៅត្រើយខាងលិចទន្លេហ៊្សកដានីនិងការតាំងទីលំនៅដោយខុសច្បាប់បានបង្កផលប៉ះពាល់ដល់សភាពការណ៍មនុស្សធម៌របស់ជនជាតិប៉ាឡេស្ទីន និងស្ថិរភាពក្នុងតំបន់។ «យើងសូម រំលឹកម្តងទៀតថា ចាំបាច់ត្រូវបញ្ចប់ការឈ្លានពានចំពោះជនស៊ីវិលនៅតំបន់ហ្កាហ្សា ហើយគួរបន្តផ្តល់ ជំនួយដោយគ្រប់ជ្រុងជ្រោយចំពោះតំបន់នេះ ព្រមទាំងលុបបំបាត់អំពើហិង្សានិងការវាយប្រហាររបស់ ជនជាតិអ៉ីស្រាអែល ដែលស្នាក់នៅត្រើយខាងលិចទន្លេហ៊្សកដានី»៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស