ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនថ្លែងថា អង្គការសហប្រជាជាតិទទួលប៉ាឡេស្ទីនជាសមាជិកក្នុងពេលឆាប់ៗ គឺជាការកែតម្រូវអយុត្តិធម៌ក្នុងប្រវត្តិសាស្ត្រ
2024-04-21 15:00:32cri
Share with:

កាលពីថ្ងៃទី២០ខែមេសាឆ្នាំ២០២៤តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានថ្លែងនៅពេលរួមគ្នាជួបជាមួយអ្នកសារព័ត៌មានជាមួយលោក Justin Tkachenko រដ្ឋមន្ត្រីការបរទេសប៉ាពួអាស៊ីនូវែលហ្គីណេនៅក្រុង Moresby ថា អង្គការសហប្រជាជាតិគួរតែដើរតួនាទីរបស់ខ្លួនក្នុងការតទល់នឹងបញ្ហាប្រឈមសកល ហើយក្រុមប្រឹក្សាសន្តិសុខកាន់តែត្រូវរ៉ាប់រងទំនួលខុសត្រូវក្នុងការគាំពារសន្តិភាពនិងសន្តិសុខអន្តរជាតិ ។ សហគមន៍អន្តរជាតិមិនពេញចិត្តនិងអស់សង្ឃឹមយ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិកដែលបដិសេធដោយឯកតោភាគីមិនព្រមប៉ាឡេស្ទីនចូលជារដ្ឋសមាជិកផ្លូវការនៃអង្គការសហប្រជាជាតិក្នុងក្រុមប្រឹក្សាសន្តិសុខ ។ អង្គការសហប្រជាជាតិទទួលប៉ាឡេស្ទីនជាសមាជិកក្នុងពេលឆាប់ៗ គឺជាកាតព្វកិច្ចអន្តរជាតិដែលរដ្ឋសមាជិកអង្គការសហប្រជាជាតិនីមួយៗសុទ្ធតែត្រូវអនុវត្ត ។ សហរដ្ឋអាមេរិកបានឈរនៅម្ខាងដែលផ្ទុយនឹងគុណធម៌អន្តរជាតិយ៉ាងកម្រោលម្តងទៀត ឈរនៅម្ខាងដែលប្រឈមមុខនឹងសហគមន៍អន្តរជាតិ ដែលបានបន្សល់ទុកនូវកំណត់ត្រាគ្មានការអៀនខ្មាសម្តងទៀតក្នុងប្រវត្តិសាស្ត្រ ។

លោក Wang Yi បានគូសបញ្ជាក់ថា ប៉ាឡេស្ទីនក្លាយជារដ្ឋសមាជិកផ្លូវការនៃអង្គការសហប្រជាជាតិមិនមែនពេលវេលាមិនទាន់ចាស់ទុំនោះទេ តែគឺយុត្តិធម៌បានមកដល់យឺត ។ សហរដ្ឋអាមេរិកបំណាច់ជាបានអះអាងថាគាំទ្រដំណោះស្រាយរដ្ឋពីរ នោះ ក៏ត្រូវមានការអនុវត្តជាក់ស្តែងដែរ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស