ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកចូលរួមផ្តល់បទសម្ភាសន៍នៅទូទាំងសកលលោកចំនួនជិត៩០ភាគរយកោតសរសើរប្រទេសចិនដែលបានរួមចំណែកដល់ការអភិវឌ្ឍបៃតងសកល
2024-04-21 10:59:53cri
Share with:

     មួយរយៈពេលកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានលោកខាងលិចបានឃោសនាបំប៉ោងជាបន្តបន្ទាប់អំពីប្រធានបទស្តីពី “អតិរេកផលិតកម្ម”របស់ផលិតផលថាមពលថ្មីនៃប្រទេសចិន ។ នាពេលថ្មីៗកន្លងទៅនេះ បណ្តាញទូរទស្សន៍សកលចិន ហៅកាត់ CGTN របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានធ្វើការស្ទង់ប្រជាមតិនៅសកលលោកមួយលើក បង្ហាញថា អ្នកចូលរួមផ្តល់បទសម្ភាសន៍នៅទូទាំងសកលលោកចំនួន៨៨,៦២ ភាគរយ ទទួលស្គាល់ពីការរួមចំណែករបស់ឧស្សាហកម្មថាមពលថ្មីនៃប្រទេសចិនចំពោះសេដ្ឋកិច្ចសកលនិងការអភិវឌ្ឍបៃតងសកល ។

      ការស្ទង់ប្រជាមតិលើកនេះបានរកឃើញថា អ្នកចូលរួមផ្តល់បទសម្ភាសន៍នៅទូទាំងសកលលោកចំនួន៨៤,៨៦ ភាគរយសម្គាល់ឃើញថា បច្ចេកទេសនិងផលតិផលនៃថាមពលថ្មីនៅតែមានតម្រូវការនិងសក្តានុពលយ៉ាងខ្លាំងក្នុងទីផ្សារសកលដដែល ពាក្យសំដីស្តីពី “អតិរេក” គឺគ្មានទីសំអាងទាល់តែសោះ ។ ប្រការដែលគួរតែលើកឡើងនោះ គឺឧត្តមភាពខាងឧស្សាហកម្មថាមពលថ្មីរបស់ប្រទេសចិន គឺទទួលបានដោយពឹងផ្អែកលើសមត្ថភាពពិតប្រាកដរបស់ខ្លួន វានបានបង្កើតឡើងតាមរយៈការប្រកួតប្រជែងដ៏ពេញលេញក្នុងទីផ្សារ តែមិនមែនពឹងផ្អែកលើឧបត្ថម្ភកធនរបស់រដ្ឋាភិបាលនោះឡើយ ។ ទាក់ទិននឹងរឿងនេះ អ្នកចូលរួមផ្តល់បទសម្ភាសន៍នៅទូទាំងសកលលោកចំនួន៨៨,៦២ ភាគរយបានឯកភាពគ្នាក្នុងកម្រិតខ្ពស់ ដោយបានលើកឡើងថា ឧស្សាហកម្មថាមពលថ្មីរបស់ចិនបានរួមចំណែកវិជ្ជមានក្នុងកាអភិវឌ្ឍបៃតងសកល ក្រៅពីនេះ អ្នកចូលរួមផ្តល់បទសម្ភាសន៍ចំនួន៨៣,៨៧ ភាគរយថ្លែងថា បញ្ហាផលិតភាពគឺជាបញ្ហាសេដ្ឋកិច្ច មិនត្រូវជំពាក់ជំពិនជាមួយបញ្ហានយោបាយទេ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស