ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ៖ការបង្កការបដិបក្ខគ្នាជាក្រុមមិនសមស្របនឹងតម្រូវការជាបន្ទាន់របស់ប្រទេសដែនកោះទេ
2024-04-21 11:13:42cri
Share with:

      ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិន បានរួមជាមួយលោកJustin Tkachenko រដ្ឋមន្ត្រីការបរទេសនៃប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេជួបជាមួយអ្នកសារព័ត៌មាននៅកំពង់ផែMoresby ហើយបានថ្លែងថា ប្រទេសដែនកោះជាស្រុកកំណើតរបស់ប្រជាជននៃប្រទេសដែនកោះ មិនមែនជា “ទីធ្លាខាងក្រោយផ្ទះ”របស់ប្រទេសធំណាមួយទេ ។ អាមេរិកបានបង្កើតអ្វីដែលហៅថា “ទំនាក់ទំនងភាពជាដៃគូសន្តិសុខត្រីភាគី” ហើយទទូចនាំចូលនូវការអភិវឌ្ឍនាវាមុជទឹកនុយក្លែអ៊ែរក្នុងតំបន់នេះ ប្រការនេះបានល្មើសនឹងកម្មវត្ថុនៃ«សន្ធិសញ្ញាស្តីពីតំបន់គ្មានអាវុធនុយក្លេអ៊ែរនៅប៉ាស៊ីហ្វីខាងត្បូង » ដែលបានបណ្តាលឱ្យមានហានិភ័យរីកសាយភាយអាវុធនុយក្លេអ៊ែរយ៉ាងធ្ងន់ធ្ងរ ។ នាពេលថ្មីៗកន្លងទៅនេះ អាមេរិកបានរកមធ្យោបាយគ្រប់បែបយ៉ាង ប៉ុនប៉ងអូសទាញប្រទេសកាន់តែច្រើនឱ្យចូលរួម ។ ជានិច្ចកាល ប្រទេសចិនតែងតែប្រឆាំងនឹងទង្វើដែលបង្កការបដិបក្ខគ្នាជាក្រុមក្នុងតំបន់នេះ ពីព្រោះការនេះវាមិនសមស្របនឹងតម្រូវការជាបន្ទាន់របស់ប្រទេសដែនកោះទាល់តែសោះ ហើយក៏ផ្ទុយនឹងចរន្តអភិវឌ្ឍន៍របស់សកលលោកផងដែរ

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស