ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ស្ថាប័នអង្គការសហប្រជាជាតិថ្កោលទោសអាជ្ញាធរអ៊ីស្រាអែលដែលបានរារាំងសកម្មភាពមនុស្សធម៌
2024-04-21 15:08:05cri
Share with:

យប់ថ្ងៃទី២០ខែមេសាតាមម៉ោងក្នុងតំបន់ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌នៃអង្គការសហប្រជាជាតិបានបង្ហោះសារក្នុងបណ្តាញទំនាក់ទំនងសង្គមថា កាលពីថ្ងៃទី២០ខែមេសា អាជ្ញាធរអ៊ីស្រាអែលបានរារាំងឬបង្អូសពេលយ៉ាងធ្ងន់ធ្ងរនូវភារកិច្ចសម្របសម្រួលមនុស្សធម៌ចំនួន២ភាគ៣នៅតំបន់កាហ្សា ។ សេចក្តីថ្លែងការណ៍លើកឡើងថា គិតជាមធ្យម ភារកិច្ចទាំងនេះសុទ្ធតែប្រឈមមុខនឹងការពន្យារពេលជិត៥ម៉ោងមុនពេលត្រូវបានអនុញ្ញាតឱ្យបន្ត ។

ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌នៃអង្គការសហប្រជាជាតិក៏បានថ្លែងដែរថា ដោយសារពេលវេលាមានកំណត់ ដូច្នេះ មិនបានផ្តល់សម្ភារៈ គ្រឿងបរិក្ខារនិងឥន្ធនៈគន្លឹះសម្រាប់ម៉ាស៊ីនផលិតថាមពលអគ្គិសនីបម្រុងទុកដល់មន្ទីរពេទ្យទេ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស