ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ជួបពិភាក្សាការងារជាមួយលោក Justin Tkachenko រដ្ឋមន្ត្រីការបរទេសប៉ាពូអាស៊ីនូវែលហ្គីណេ
2024-04-21 12:53:36cri
Share with:

    

   

នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤ តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាការងារជាមួយលោក Justin Tkachenko រដ្ឋមន្ត្រីការបរទេសប៉ាពូអាស៊ីនូវែលហ្គីណេនៅទីក្រុង Moresby ។

    ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា ជានិច្ចកាល ប្រទេសចិនតែងតែអភិវឌ្ឍទំនាក់ទំនងទ្វេភាគីដោយឈរលើចក្ខុវិស័យវែងឆ្ងាយ ។ ប្រទេសចិនរីករាយរួមសហការជាមួយប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេដើម្បីអនុវត្តថែមមួយកម្រិតទៀតនូវគំនិតឯកភាពរួមដ៏សំខាន់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏ដូចជាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលប្រកបដោយកម្រិតនិងគុណភាពកាន់តែខ្ពស់ ។ ប្រទេសចិនមានឆន្ទៈរក្សាការប្រាស្រ័យទាក់ទងជាន់ខ្ពស់ជាមួយប៉ាពូអាស៊ីនូវែលហ្គីណេ ចាប់ដំណើរការការចរចាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងពេលឆាប់ៗ បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដូចជាការវិនិយោគផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម រុក្ខាប្រមាញ់និងនេសាទ ថាមពលស្អាតនិងឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុជាដើមដើម្បីជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងដល់កម្រិតថ្មីថែមទៀតឥតឈប់ឈរ ។

    ជាការឆ្លើយតប លោក Justin Tkachenko បានថ្លែងថា រដ្ឋាភិបាលប៉ាពូអាស៊ីនូវែលហ្គីណេបានប្រកាន់ខ្ជាប់ក្នុងរយៈពេលយូរហើយនឹងបន្តប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលនយោបាយចិនតែមួយ ។ ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេបាននិងកំពុងខិតខំប្រឹងប្រែងជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរទទួលបានការរីកចម្រើនកាន់តែខ្លាំង ហើយរំពឹងទុកថា នឹងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទូរគមនាគមន៍ ថាមពល កសិកម្មនិងអប់រំជាដើម ក៏ដូចជាផ្តល់ភាពងាយស្រួលដល់ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនថែមមួយកម្រិតទៀត ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស