ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីប៉ាឡេស្ទីនថ្លែងថា អង្គការក្តាប់អំណាចជាតិប៉ាឡេស្ទីននឹងគិតពិចារណាឡើងវិញនូវទំនាក់ទំនងជាមួយអាមេរិក
2024-04-21 14:52:18cri
Share with:

      លោកMahmoud Abbasប្រធានាធិបតីប៉ាឡេស្ទីនបានថ្លែងថា   អង្គការក្តាប់អំណាចជាតិប៉ាឡេស្ទីននឹងគិតពិចារណាឡើងវិញនូវទំនាក់ទំនងជាមួយអាមេរិក។

      ថ្ងៃទី២០ខែមេសាតាមម៉ោងក្នុងតំបន់  លោកAbbas បានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីនថា    បន្ទាប់ពីអាមេរិកបានបោះឆ្នោតវេតូលើសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តស្តីពីការស្នើសុំចូលជាសមាជិកជាផ្លូវការរបស់អង្គការសហប្រជាជាតិរបស់ប៉ាឡេស្ទីន   អង្គការក្តាប់អំណាចជាតិប៉ាឡេស្ទីននឹងគិតពិចារណាឡើងវិញនូវទំនាក់ទំនងទ្វេភាគីជាមួយអាមេរិក។ លោក Abbasបានលើកឡើងថា  លោកបានចេញការព្រមាននេះក្នុងអំឡុងពេលលោកBidenកាន់តំណែងជាប្រធានាធិបតីអាមេរិក  ប៉ុន្តែលោកមិនបានអនុវត្តទេ។

      លោកAbbasក៏បានលើកឡើងដែរថា   អាមេរិកបានល្មើសនឹងច្បាប់អន្តរជាតិ ហើយបានបោះបង់ចោលកិច្ចសន្យាទាំងអស់ដែលពាក់ព័ន្ធនឹង"ដំណោះស្រាយរដ្ឋពីរ"និងការសម្រេចបាននូវសន្តិភាពក្នុងតំបន់នេះ។  ប្រសិនបើមិនអនុវត្តតាមដំណោះស្រាយដ៏"យុត្តិធម៌"ចំពោះការប៉ះទង្គិចរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន  នោះនឹងគ្មានស្ថិរភាពក្នុងតំបន់ឡើយ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស