ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ អ្វីដែលភាគីអាមេរិកហៅថា "អតិរេកផលិតកម្មរបស់ចិន" គឺបង្កប់នូវចេតនាអាក្រក់ដែលទប់ស្កាត់និងគាបសង្កត់ការអភិវឌ្ឍនៃឧស្សាហកម្មប្រទេសចិន
2024-04-20 14:40:53cri
Share with:

    ថ្ងៃទី១៩ខែមេសា  ក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសចិន  មានអ្នកសារព័ត៌មានសួរថា៖  យើងបានឃើញថា នាពេលថ្មីៗនេះ អាមេរិកបានបន្តឃោសនាបំប៉ោងពីប្រធានបទអំពី"អតិរេកផលិតកម្មរបស់ចិន"ជាបន្តបន្ទាប់។ តើអ្នកនាំពាក្យមានការអត្ថាធិប្បាយយ៉ាងណាចំពោះរឿងនេះ?

      លោកLin Jianអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា  អ្វីដែលភាគីអាមេរិកហៅថា"អតិរេកផលិតកម្មរបស់ចិន"  មើលទៅហាក់ដូចជានិយមន័យខាងសេដ្ឋកិច្ច  ប៉ុន្តែនៅពីក្រោយវាគឺបង្កប់នូវចេតនាអាក្រក់ដែលទប់ស្កាត់និងគាបសង្កត់ការអភិវឌ្ឍនៃឧស្សាហកម្មប្រទេសចិន  ក្នុងគោលបំណងស្វែងរកឋានៈប្រកួតប្រជែង និងឧត្តមភាពទីផ្សារដែលមានអំណោយផលដល់ប្រទេសខ្លួន  វាគឺជាការគំរាមកំហែងផ្នែកសេដ្ឋកិច្ចនិងនុត្តរភាពសុទ្ធសាធ។  យើងសូមដាស់តឿនឱ្យភាគីអាមេរិកបោះបង់ចោលគំនិតអនុត្តរភាព  ប្រកាន់អាកប្បកិរិយាបើកចំហ  ប្រកាន់ខ្ជាប់នូវការប្រកួតប្រជែងដោយយុត្តិធម៌ ហើយរួមជាមួយសហគមន៍អន្តរជាតិ  ដើម្បីជំរុញការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចឱ្យវិវឌ្ឍទៅរកទិសដៅកាន់តែទូលំទូលាយនិងប្រកបដោយបរិយាប័ន្ន៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស