ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា ភាគីហ្វីលីពីនប្រើសហរដ្ឋអាមេរិកធ្វើជាសន្លឹកបៀគឺគ្មានច្រកចេញនោះទេ
2024-04-20 14:55:53cri
Share with:

ក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការបរទេសចិនកាលពីថ្ងៃទី១៩ខែមេសា មានអ្នកសារព័ត៌មានសួរថា តាមការផ្សាយដំណឹងឱ្យដឹងថា ក្រសួងការបរទេសហ្វីលីពីនបានចេញផ្សាយសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៨ខែមេសាថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក ជប៉ុននិងហ្វីលីពីនជាទំនាក់ទំនងភាពជាដៃគូនិងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសម្រាប់ជំរុញសន្តិភាពនិងស្ថិរភាពនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដូច្នេះ ប្រទេសណាមួយដែលស្រឡាញ់សន្តិភាពសុទ្ធតែមិនត្រូវចាត់ទុកវាជាការគំរាមកំហែងទេ ប្រទេសចិនបានបកស្រាយពង្វាងអត្ថន័យនៃគោលបំណងសន្តិភាពនៃកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក ជប៉ុននិងហ្វីលីពីន ។ ចិនគួរតែគិតពិចារណាឡើងវិញនូវទង្វើរបស់ខ្លួននៅសមុទ្រចិនខាងត្បូង គោរពច្បាប់អន្តរជាតិ ដើម្បីគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ។ សូមសួរភាគីចិនមានការអត្ថាធិប្បាយយ៉ាងណាចំពោះករណីនេះ?

លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ទាក់ទិននឹងកិច្ចប្រជុំកំពូលត្រីភាគីគឺសហរដ្ឋអាមេរិក ជប៉ុននិងហ្វីលីពីន ភាគីចិនបានបង្ហាញពីគោលជំហរដ៏ម៉ឺងម៉ាត់រួចហើយ ។ តើគោលបំណងដ៏ពិតប្រាកដនៃកិច្ចប្រជុំកំពូលលើកនេះជាអ្វី អ្នកផងសុទ្ធតែមើលឃើញច្បាស់លាស់ ។ មួយរយៈពេលកន្លងទៅនេះ ជម្លោះពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូងរវាងចិននិងហ្វីលីពីនបានបន្តឡើងកម្ដៅ មូលហេតុគឺដោយមកពីភាគីហ្វីលីពីនបំពាននឹងកិច្ចសន្យារបស់ខ្លួន ហើយបង្ករឿងហេតុជាញឹកញយក្នុងសមុទ្រ ដែលរំលោភលើអធិបតេយ្យភាព សិទ្ធិនិងផលប្រយោជន៍ខាងសមុទ្ររបស់ភាគីចិន ។ យើងសូមដាស់តឿនភាគីហ្វីលីពីនថា បើចង់គាំពារការអភិវឌ្ឍប្រកបដោយសុវត្ថិភាពរបស់ខ្លួន និងគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ នោះ ជម្រើសដ៏ត្រឹមត្រូវតែមួយគត់គឺប្រកាន់ខ្ជាប់សុខដុមរមនានិងចំណងមេត្រីភាពជាមួយប្រទេសជិតខាង វិលត្រឡប់ទៅរកកិច្ចសន្ទនានិងការចរចាវិញ ក៏ដូចជាប្រកាន់ខ្ជាប់ភាពម្ចាស់ការខាងយុទ្ធសាស្ត្រ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស