ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ អាមេរិកទម្លាក់កំហុសរបស់ខ្លួនទៅលើប្រទេសចិន វាគ្មានភស្តុតាងជាក់ស្តែងផង ហើយក៏ផ្ទុយនឹងចំណេះដឹងទូទៅខាងសេដ្ឋកិច្ចផងដែរ
2024-04-20 10:58:04cri
Share with:

      ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសចិនដែលបើកធ្វើនៅថ្ងៃទី១៩ ខែមេសា មានអ្នកសារព័ត៌មានសួរថា នាពេលថ្មីៗកន្លងទៅនេះ លោក បៃដិន ប្រធានាធិបតីអាមេរិកបានថ្លែងសុន្ទរកថាជាសាធារណៈនៅក្រុង Pittsburgh ដោយបានអះអាងថា ក្នុងរយៈពេលយូរមកហើយ  រដ្ឋាភិបាលចិនបានផ្តល់ឧបត្ថម្ភកធនយ៉ាងច្រើនដល់សហគ្រាសដែកថែបចិនដើម្បីពង្រីកផលិតភាព ដ៏ដូចជាចាក់លក់ទៅកាន់ទីផ្សារសកលដោយតម្លៃថោកនិងអយុត្តិធម៌ ដែលបានបង្កជាផលប៉ះពាល់ដល់អាមេរិក ។ លោកបានថ្លែងទៀតថា តំណាងពាណិជ្ជកម្មរបស់អាមេរិកកំពុងធ្វើការស៊ើបអង្កេតចំពោះមុខរបរដែកថែបនិងអាលុយមីញ៉ូមរបស់ចិន ព្រមទាំងបានគំរាមកំហែងថា នឹងដំឡើងពន្ធគយ៣ដងចំពោះផលិតផលដែកថែបនិងអាលុយមីញ៉ូមដែលនាំចូលពីប្រទេសចិន ។ តើភាគីចិនមានការអត្ថាធិប្បាយយ៉ាងណាចំពោះរឿងនេះ ?

      ជាការឆ្លើយតប លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ពាក្យសំដីពាក់ព័ន្ធរបស់អាមេរិកមិនសមស្របនឹងការពិតជាក់ស្តែងទាល់តែសោះ ដែលបានបំផ្លាញដល់ទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក  ហើយក៏បានផ្ទុយនឹងគំនិតឯកភាពរួមនៃកិច្ចជំនួបនៅក្រុង San Francisco របស់ប្រមុខរដ្ឋប្រទេសទាំងពីរផងដែរ ។ ប្រទេសចិនសម្តែងកង្វល់និងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះរឿងនេះ ។ ប្រទេសចិននឹងតាមដានយ៉ាងដិតដល់ចំពោះដំណើរវិឌ្ឍរីកច្រើននៃការស៊ើបអង្កេតលើកនេះ ហើយទាមទារឱ្យអាមេរិកបញ្ឈប់ទង្វើលេងកលល្បិចអំពីប្រធាបទពាក់ព័ន្ធនឹងប្រទេសចិនក្នុងឆ្នាំបោះឆ្នោតសកល បញ្ឈប់ការធ្វើឱ្យបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មទៅជា “បញ្ហាសន្តិសុខជាទូទៅ” ហើយលុបចោលវិធានការដំឡើងពន្ធគយ និងបញ្ឈប់ការបន្ថែមពន្ធគយថ្មីចំពោះផលិតផលរបស់ប្រទេសចិន ។ ប្រទេសចិននឹងចាត់វិធានការដ៏ចាំបាច់ទាំងអស់ ក្នុងន័យគាំពារសិទ្ធិនិងផលប្រយោជន៍របស់ខ្លួនយ៉ាងមុតមាំ

អ្នកបកប្រែ:郭翔青
ប្លុកពិសេស