ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកChen Wenqingនឹងអញ្ជើញទៅកាន់រុស្ស៊ីដើម្បីចូលរួមកិច្ចប្រជុំអន្តរជាតិលើកទី១២នៃតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការសន្តិសុខ ព្រមទាំងបំពេញទស្សនកិច្ចនៅរុស្ស៊ី
2024-04-20 15:14:33cri
Share with:

     ថ្ងៃទី១៩ខែមេសា   លោកLin  Jianអ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសថា តាមសេចក្តីអញ្ជើញ  លោកChen  Wenqingសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមកុម្មុយនីស្តចិននិងជាលេខាធិការនៃគណៈកម្មាធិការកិច្ចការនយោបាយនិងច្បាប់មជ្ឈិមចិននឹងអញ្ជើញទៅកាន់រុស្ស៊ីដើម្បីចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិលើកទី១២នៃតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការសន្តិសុខ ព្រមទាំងបំពេញទស្សនកិច្ចនៅរុស្ស៊ីពីថ្ងៃទី២០ដល់ថ្ងៃទី២៩ខែមេសា៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស