ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំលើកទី ៤ នៃយន្តការសន្ទនានិងសហប្រតិបត្តិការជាន់ខ្ពស់រវាងចិននិងឥណ្ឌូណេស៊ីបានបើកធ្វើ
2024-04-20 13:10:46cri
Share with:

    នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៤ តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិននិងលោក Luhut Binsar Pandjaitan អ្នកទទួលបន្ទុកដឹកនាំកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិននិងជារដ្ឋមន្ត្រីក្រសួងផែនការអភិវឌ្ឍន៍ជាតិឥណ្ឌូណេស៊ីបានធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំលើកទី ៤ នៃយន្តការសន្ទនានិងសហប្រតិបត្តិការជាន់ខ្ពស់រវាងចិននិងឥណ្ឌូណេស៊ីនៅប្រទេសឥណ្ឌូណេស៊ី ។

    លោក Wang Yi បានលើកឡើងថា ជានិច្ចកាល ប្រទេសចិនតែងតែវាយតម្លៃនិងអភិវឌ្ឍទំនាក់ទំនងដ៏មេត្រីភាពជាមួយឥណ្ឌូណេស៊ីដោយឈរលើមុំយុទ្ធសាស្ត្រនិងចក្ខុវិស័យវែងឆ្ងាយ ។ ប្រទេសចិនរីករាយរួមជាមួយឥណ្ឌូណេស៊ីដើម្បីពួតដៃគ្នាដើរទៅមុខលើមាគ៌ាទំនើបកម្មដែលប្រកបដោយលក្ខណៈពិសេសរៀងៗខ្លួន ចាត់ទុកគំនិតឯកភាពរួមជាយុទ្ធសាស្រ្តរវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរជាការណែនាំ ក៏ដូចជារួមគ្នាកសាងសហគមន៍រួមវាសនារវាងប្រទេសចិននិងឥណ្ឌូណេស៊ីដែលប្រកបដោយកម្រិតនិងគុណភាពកាន់តែខ្ពស់ ក្នុងន័យស្វែងរកផលប្រយោជន៍និងសុខមាលភាពកាន់តែច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរនិងរួមចំណែកថ្មីក្នុងការជំរុញបុព្វហេតុសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍរបស់ពិភពលោក ។

    លោក Luhut Binsar Pandjaitan បានថ្លែងថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតនិងជាប្រទេសជាប្រភពវិនិយោគទុនដ៏សំខាន់របស់ឥណ្ឌូណេស៊ី ហើយរំពឹងថា ភាគីទាំងពីរនឹងធ្វើកិច្ចសហប្រតិបត្តិការដោយគ្រប់ជ្រុងជ្រោយលើវិស័យដ៏ទូលំទូលាយ ដូចជា ថាមពលថ្មី បច្ចេកវិទ្យា កសិកម្ម សន្តិសុខស្បៀងអាហារ នេសាទនិងអប់រំជាដើមដើម្បីជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ឥណ្ឌូណេស៊ី ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស