ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Nguema ប្រធានាធិបតីអន្តរកាលនៃប្រទេសហ្កាបុងផ្ញើសារជូនពរទៅវិញទៅមកដើម្បីអបអរសាទរខួបទី៥០នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងហ្កាបុង
2024-04-20 11:01:16cri
Share with:

      ថ្ងៃទី ២០ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិន និងលោក Nguema ប្រធានាធិបតីអន្តរកាលនៃប្រទេសហ្កាបុង បានផ្ញើសារជូនពរទៅវិញទៅមក ដើម្បីអបអរសាទរខួបទី៥០នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ។

      ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងហ្កាបុង រីករាយរួមសហការជាមួយលោកប្រធានាធិបតី Nguema ធ្វើកិច្ចខិតខំប្រឹងប្រែង ចាត់ទុកខួបទី៥០នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ជាទីចាប់ផ្តើមថ្មី បន្តពង្រឹងនិងពង្រីកចំណងមិត្តភាពប្រពៃណីរវាងចិននិងហ្កាបុង ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបតិ្តការជាក់ស្តែងរវាងភាគីទាំងពីរ និងធ្វើឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយរវាងចិននិងហ្កាបុងមានខ្លឹមសារកាន់តែសម្បូរបែប ក៏ដូចជាពួតដៃគ្នាបង្កើតសហគមន៍រួមវាសនារវាងចិននិងអាហ្វ្រិកដែលប្រកបដោយកម្រិតខ្ពស់ផងដែរ ។

      ជាការឆ្លើយតប លោក Nguema បានថ្លែងថា តាំងពីបានបង្កើតទំនាក់ទំនងការទូតរយៈពេល៥០ឆ្នាំមក ទំនាក់ទំនងទ្វេភាគីទទួលបានការអភិវឌ្ឍដោយនឹងនរ កិច្ចសហប្រតិបតិ្តការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកលើវិស័យសេដ្ឋកិច្ច សង្គមនិងយោធាជាដើមទទួលបានផលផ្លែផ្កាយ៉ាងស្តុកស្តម្ភ ។ ប្រទេសហ្កាបុងប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលការណ៍ចិនតែមួយ ហើយសម្គាល់ឃើញថា តៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីប្រទេសចិនដែលមិនអាចពុះបំបែកបាន ។ ប្រទេសហ្កាបុងរីករាយរួមសហការជាមួយប្រទេសចិន ក្នុងន័យពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយរវាងហ្កាបុងនិងចិនឥតឈប់ឈរ ក៏ដូចជាផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរផងដែរ ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស