ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi និងលោក Régis ONANGA NDIAYE រដ្ឋមន្ត្រីការបរទេសហ្កាបុងផ្ញើសារលិខិតទៅវិញទៅមកដើម្បីអបអរសារខួបទី ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងហ្កាបុង
2024-04-20 15:47:31cri
Share with:

    នៅថ្ងៃទី ២០ ខែមេសា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានផ្ញើសារជូនពរទៅវិញទៅមកដើម្បីអបអរសាទរខួបទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ។

    ថ្លែងក្នុងសារលិខិត លោក Wang Yi បានលើកឡើងថា តាំងពីបានបង្កើតទំនាក់ទំនងការទូតរយៈពេល ៥០ ឆ្នាំមក ជានិច្ចកាល ប្រទេសទាំងពីរតែងតែគោរពនិងជឿទុកចិត្តគ្នាទៅវិញទៅមក ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យមានប្រសិទ្ធភាពយ៉ាងលេចធ្លោ ហើយទំនាក់ទំនងទ្វេភាគីបន្តវិវឌ្ឍរីកចម្រើនទៅមុខប្រកបដោយស្ថិរភាព ។ ឈរលើទីចាប់ផ្តើមថ្មីនៃប្រវត្តិសាស្រ្ត ខ្ញុំរីករាយរួមសហការជាមួយលោករដ្ឋមន្រ្តី Régis ONANGA NDIAYE ខិតខំប្រឹងប្រែងធ្វើឱ្យស៊ីជម្រៅនូវការកសាងទំនុកចិត្តគ្នាខាងនយោបាយ បង្កើនកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងហ្កាបុងឱ្យកាន់តែស៊ីជម្រៅនិងកាន់តែរឹងមាំបន្ថែមទៀត ក៏ដូចជានាំមកនូវផលប្រយោជន៍និងសុខមាលភាពកាន់តែច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរ ។

   លោក Régis ONANGA NDIAYE បានថ្លែងថា ប្រទេសហ្កាបុងរីករាយធ្វើការខិតខំប្រឹងប្រែងរួមគ្នាជាមួយប្រទេសចិនដើម្បីធ្វើឱ្យស៊ីជម្រៅជាបន្តបន្ទាប់នូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរនិងផ្តល់ផលប្រយោជន៍កាន់តែច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស