ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា៖ប្រឆាំងនឹងរាល់ទង្វើណាដែលបណ្តាលឱ្យស្ថានការណ៍រវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់កាន់តែតានតឹងថែមទៀត
2024-04-20 11:32:51cri
Share with:

    នៅថ្ងៃទី ១៩ ខែមេសា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ សំដៅចំពោះករណីដែលកើតមានហេតុការណ៍ផ្ទុះក្នុងខេត្តដែលស្ថិតនៅភាគកណ្តាលរបស់អ៊ីរ៉ង់នាថ្ងៃដដែលនោះ មន្ត្រីអាមេរិកបានថ្លែងទៅកាន់ប្រព័ន្ធសារព័ត៌មានថា អ៊ីស្រាអែលបានធ្វើការវាយប្រហារលើកនេះ ។ លោក Lin Jian បានថ្លែងថា ប្រទេសចិនបានកត់សម្គាល់ឃើញការផ្សាយដំណឹងពាក់ព័ន្ធរួចហើយ ហើយប្រឆាំងនឹងរាល់ទង្វើណាដែលបណ្តាលឱ្យស្ថានការណ៍រវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់កាន់តែតានតឹងថែមទៀត ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស