ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះភាគីជប៉ុនដែលទទូចដាក់ដំណើរការផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រលើកទី៥
2024-04-20 14:48:28cri
Share with:

     ក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសចិនកាលពីថ្ងៃទី១៩ខែមេសា  មានអ្នកសារព័ត៌មានបានសួរថា៖ តាមការផ្សាយដំណឹងឱ្យដឹងថា   ថ្ងៃទី១៩ខែមេសា ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូប្រទេសជប៉ុនបានចាប់ដំណើរការផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរFukushimaទៅក្នុងសមុទ្រលើកទី៥  តាមការប៉ាន់ប្រមាណ នឹងបន្តរហូតដល់ថ្ងៃទី៧ខែឧសភា  ហើយគ្រោងនឹងបង្ហូរទឹកសំណល់នុយក្លេអ៊ែរចំនួនប្រហែល៧៨០០តោន។ តើភាគីចិនមានការអត្ថាធិប្បាយយ៉ាងណាចំពោះរឿងនេះ?

      លោកLin Jianអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា    ភាគីជប៉ុនទទូចជំរុញដំណើរការផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រលើកទី៥  នេះគឺជាការផ្ទេរហានិភ័យដល់ពិភពលោកទាំងមូល  ហើយជាទង្វើមិនទទួលខុសត្រូវទាំងស្រុង  ភាគីចិនប្រឆាំងយ៉ាងដាច់ខាតចំពោះករណីនេះ។ ការបង្ហូរទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរFukushimaទៅក្នុងសមុទ្រ  វាជាប់ពាក់ព័ន្ធដល់សុខភាពមនុស្សជាតិទាំងមូល បរិស្ថានសមុទ្រសកលនិងផលប្រយោជន៍សាធារណៈអន្តរជាតិ   ភាគីជប៉ុនគួរតែផ្តោតការយកចិត្តទុកដាក់យ៉ាងម៉ឺងម៉ាត់ចំពោះកង្វល់ដ៏ត្រឹមត្រូវនិងសមហេតុផលទាំងក្នុងនិងក្រៅប្រទេស ហើយដោះស្រាយបញ្ហានេះឱ្យសមរម្យដោយកាន់អាកប្បកិរិយាទទួលខុសត្រូវនិងប្រកបដោយលក្ខណៈស្ថាបនា។ភាគីចិនសូមដាស់តឿនឱ្យភាគីជប៉ុនធ្វើកិច្ចសហការដ៏គ្រប់ជ្រុងជ្រោយក្នុងការបង្កើតការចាត់ចែងខាងត្រួតពិនិត្យអន្តរជាតិរយៈពេលវែងដ៏ឯករាជ្យនិងមានប្រសិទ្ធភាព  ដែលមានការចូលរួមដ៏ពិតប្រាកដពីភាគីមានផលប្រយោជន៍ពាក់ព័ន្ធ ដូចជាប្រទេសជិតខាងជាដើម   ដើម្បីបង្ការកុំឱ្យការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រ  បណ្តាលឱ្យមានផលវិបាកដែលមិនអាចស្រោចស្រង់បាន ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស