ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ប្រឆាំងយ៉ាងដាច់ខាតចំពោះអាមេរិកដែលដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីស្វែងរកឧត្តមភាពខាងយោធាដោយឯកតោភាគី
2024-04-19 10:18:36cri
Share with:

     ថ្ងៃទី១៨ខែមេសា លោកLinJianអ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។ មានអ្នកសារព័ត៌មានបានសួរថា តាមការផ្សាយដំណឹងឱ្យដឹងថា កងទ័ពជើងគោកអាមេរិកប្រចាំនៅតំបន់ប៉ាស៊ីហ្វិកបានប្រកាសនាពេលថ្មីៗកន្លងទៅនេះថា ក្នុងនាមជាផ្នែកមួយនៃសមយុទ្ធរួមរបស់កងទ័ពហ្វីលីពីន អាមេរិកបានដាក់ពង្រាយប្រព័ន្ធបាញ់មីស៊ីលរយៈចម្ងាយមធ្យមនៅកោះLuzonនៃប្រទេសហ្វីលីពីនរួចហើយ។ មានការអត្ថាធិប្បាយបានលើកឡើងថា ទង្វើរបស់អាមេរិកបែបនេះគឺធ្វើឡើងក្នុងគោលបំណងកំញើញដល់ប្រទេសចិន តើប្រទេសចិនមានការអត្ថាធិប្បាយយ៉ាងណាចំពោះរឿងនេះ?

      លោកLinJianបានថ្លែងថា ជានិច្ចកាល ភាគីចិនតែងតែប្រឆាំងយ៉ាងដាច់ខាតចំពោះអាមេរិកដែលដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីស្វែងរកឧត្តមភាពខាងយោធាដោយឯកតោភាគី ទង្វើរបស់អាមេរិកដែលបានបង្កើនការដាក់ពង្រាយប្រព័ន្ធមីស៊ីលនៅមុខផ្ទះរបស់ប្រទេសចិនបានធ្វើឱ្យស្ថានការណ៍ក្នុងតំបន់មានភាពកាន់តែតានតឹងឡើង។ ប្រទេសចិនដាស់តឿនភាគីអាមេរិកឱ្យគោរពយ៉ាងប្រាកដប្រជានូវកង្វល់ខាងសន្តិសុខរបស់ប្រទេសផ្សេងទៀត បញ្ឈប់ការបង្កការបដិបក្ខគ្នាខាងយោធា បញ្ឈប់ការបំផ្លាញសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ដើម្បីកាត់បន្ថយហានិភ័យយុទ្ធសាស្រ្តតាមរយៈការអនុវត្តជាក់ស្តែង។ ភាគីហ្វីលីពីនគួរតែយល់ដឹងច្បាស់នូវគោលបំណងពិតប្រាកដរបស់អាមេរិកនិងផលវិបាកយ៉ាងធ្ងន់ធ្ងរនៃការផ្គាប់ចិត្តអាមេរិក ចៀសវាងកុំដើរកាន់តែឆ្ងាយទៅៗលើផ្លូវដ៏ខុសឆ្គង៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស