ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សេដ្ឋកិច្ចចិនដែលមានការចាប់ផ្តើមដ៏ល្អប្រសើរបានស្តារជំនឿចិត្តសកល សហគមន៍អន្តរជាតិមានក្តីរំពឹងទុកយ៉ាងខ្លាំងចំពោះការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន
2024-04-19 10:31:16cri
Share with:

      ទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលជាតិស្ថិតិចិននៅថ្ងៃទី១៦ ខែមេសា បានបង្ហាញថា តាមការគណនាជាបថម នៅត្រីមាសទីមួយឆ្នាំនេះ  ផលិតផលក្នុងស្រុកសរុបបានកើនឡើង៥,៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ។ ឥស្សរជនអន្តរជាតិសម្គាល់ឃើញថា សេដ្ឋកិច្ចចិនមានការចាប់ផ្តើមដ៏ល្អប្រសើរ បានស្តារជំនឿចិត្តសកល ពួកគេមានក្តីរំពឹងទុកយ៉ាងខ្លាំងចំពោះការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន ។

      លោក Felix Schaff ឥស្សរជនមជ្ឈដ្ឋានសេដ្ឋកិច្ចនៃប្រទេសអាល្លឺម៉ង់បានថ្លែងថា ទិន្នន័យដែលចេញផ្សាយថ្មីបំផុតបានបង្ហាញពីនិន្នាការដ៏វិជ្ជមានរបស់សេដ្ឋកិច្ចចិនដែលមានការវិវឌ្ឍរីកចម្រើនប្រកបដោយភាពនឹងនរ នេះគឺជាមូលហេតុដែលលោក Scholz នាយករដ្ឋមន្ត្រីអាល្លឺម៉ង់បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ពោលគឺដើម្បីធានាឱ្យសហគ្រាសអាល្លឺម៉ង់និងចិនអាចរួមគ្នារួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន ជាពិសេស គឺបង្កើនការផ្លាស់ប្តូរលើវិស័យអភិវឌ្ឍន៍ជានិរន្តរភាព និងបច្ចេកទេសថ្មីនិងខ្ពស់ជាដើម ។

      លោក Andrés Cárdenas អតីតអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មនៃប្រទេសកូឡុំប៊ីបានថ្លែងថា តួលេខសេដ្ឋកិច្ចនៅត្រីមាសទីមួយរបស់ប្រទេសចិនមានសភាពល្អលើសពីការប៉ាន់ប្រមាណរបស់មនុស្សទាំងអស់ តួលេខសេដ្ឋកិច្ចរបស់ប្រទេសជាច្រើនសុទ្ធតែពឹងផ្អែកលើប្រទេសចិន ជាពិសេសគឺប្រទេសដែលបានចុះហត្ថលេខាជាមួយប្រទេសចិនអំពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” និយាយចំពោះប្រទេសទាំងនោះ  វាគឺជាដំណឹងល្អមួយ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស