ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ទីផ្សាររបស់ប្រទេសចិនពោរពេញទៅដោយកាលានុវត្តភាព
2024-04-19 14:35:41cri
Share with:

      ក្នុងពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកទីដែលទើបបានបិទបញ្ចប់ មិត្តថ្មីនិងចាស់បានជួបជុំជាមួយគ្នា កម្រិតអន្តរជាតិតូបនីយកម្មនៃពិព័រណ៍លើកនេះបានបំបែកកំណត់ត្រាថ្មីម្តងទៀត។ ផលិតផលដ៏ល្បីឈ្មោះជាង៤០០០ដែលមកពីប្រទេសនិងតំបន់ចំនួន៧១បានចូលរួមពិព័រណ៍ សហគ្រាសនិងម៉ាកផលិតផលបរទេសដែលចូលរួមពិព័រណ៍សុទ្ធតែមានចំនួនច្រើនជាងពិព័រណ៍លើកមុនៗ ផលិតផលថ្មីលើសពី១៤៦២មុខ ត្រូវបានដាក់បង្ហាញជាលើកដំបូងនិងផលិតផលដ៏ល្បីឈ្មោះទាំងក្នុងនិងក្រៅប្រទេសចំនួន៨៤បានដាក់បង្ហាញជាលើកដំបូង ប្រទេសអង់គ្លេស ម៉ុងហ្គោលីនិងម៉ាឡេស៊ីជាដើមបានចាត់បញ្ជូនគណៈប្រតិភូមកចូលរួមពិព័រណ៍ជាលើកដំបូង ។ល។ លោក Sohail Shaikhតំណាងពាណិជ្ជកម្មរងនៃអង់គ្លេសប្រចាំនៅចិនបានថ្លែងថា ទីផ្សាររបស់ប្រទេសចិនពោរពេញទៅដោយកាលានុវត្តភាព ហើយក៏មានកម្លាំងប្រកួតប្រជែងផងដែរ សហគ្រាសអង់គ្លេសអាចរៀនសូត្របាននូវបទពិសោធន៍ជាច្រើននៅទីនេះ។

      ទីផ្សារគឺជាប្រភពធនធានដែលកម្រមានបំផុត បើនិយាយចំពោះសហគ្រាសបរទេស ទីផ្សារដ៏ធំធេងរបស់ចិនជាបឋមគឺមានន័យថាអាចរកបានផលកម្រៃយ៉ាងច្រើន។ នាពេលបច្ចុប្បន្ននេះ ប្រទេសចិនកំពុងខិតខំប្រឹងប្រែងជំរុញការប្រើប្រាស់ឱ្យប្រែពីការស្តារឡើងវិញបន្ទាប់ពីបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ១៩ទៅកាន់ការពង្រីកជាបន្តបន្ទាប់។ នៅត្រីមាសទីឆ្នាំនេះ អត្រារួមចំណែករបស់ការប្រើប្រាស់ចំពោះកំណើនGDPបានឡើងដល់៧៣.% នៅខែមេសា សន្ទស្សន៍នៃមុខរបរលក់រាយនៃប្រទេសចិនបានឡើងដល់៥០.%ដែលបានស្ថិតក្នុងចន្លោះកើនឡើងក្នុងរយៈពេល១ឆ្នាំជាប់ៗគ្នា។

      បច្ចុប្បន្ននេះ ក្រុមមនុស្សចំណូលមធ្យមនៃប្រទេសចិនមានចំនួនលើសពី៤រយលាននាក់ តាមការប៉ាន់ប្រមាណ នឹងលើសពីរយលាននាក់នៅឆ្នាំ២០៣៥។ លោកOliver Rapport ប្រធានប្រតិបត្តិនៃក្រុមហ៊ុនRapportដែលជាម៉ាកដ៏ល្បីឈ្មោះខាងគ្រឿងបង្គុំរបស់នាឡិកាបានថ្លែងថា ប្រការនេះមានន័យថា នឹងមានមនុស្សកាន់តែច្រើនឡើងៗមានចំណាប់អារម្មណ៍ចំពោះផលិតផលរបស់ពួកគេ ដែលនឹងនាំមកនូវលំហទីផ្សារដ៏ធំធេងដល់ពួកគេ។ 

      ក្នុងក្រសែភ្នែករបស់សហគ្រាសបរទេស ទីផ្សាររបស់ចិនក៏បាននាំមកនូវកម្លាំងចលករច្នៃប្រឌិតថ្មីមិនចេះចប់មិនចេះហើយដល់ពួកគេ។ ក្នុងពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកនេះ ផលិតផលជាច្រើនដែលត្រូវដាក់បង្ហាញជាលើកដំបូងសុទ្ធតែបង្ហាញឱ្យឃើញនូវបច្ចេកវិទ្យារបស់ចិន។

ម៉ាស៊ីនសម្អាតក្រណាត់ថ្មលីចូមដែលត្រូវដាក់បង្ហាញជាលើកដំបូងនៅទូទាំងពិភពលោកដោយក្រុមហ៊ុនKARCHERអាល្លឺម៉ង់ ព្រមនិងគ្រឿងអគ្គិសនីវៃឆ្លាតមួយដែលជិតនឹងដាក់ចេញសុទ្ធតែត្រូវបានសិក្សាស្រាវជ្រាវនិងអភិវឌ្ឍដោយក្រុមបច្ចេកទេសចិន។ តំណាងនៃក្រុមហ៊ុន OSIMសិង្ហបុរីដែលចូលរួមពិព័រណ៍លើកនេះបានថ្លែងថា "អ្នកប្រើប្រាស់ចិនមានតម្រូវការកាន់តែខ្លាំងឡើងលើវិស័យឌីជីថលនិងការប្រើប្រាស់បៃតង ហើយក៏មានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសម្ភារៈអគ្គិសនីវៃឆ្លាតផងដែរ រំពឹងថា នឹងផ្តល់សេវាកម្មដល់ពួកគេតាមតម្រូវការផ្សេងៗគ្នាពាណិជ្ជករដែលចូលរួមពិព័រណ៍លើកនេះជាច្រើនបានថ្លែងថា នឹងចាត់ទុកទីផ្សាររបស់ចិនជាក្បាលម៉ាស៊ីនសម្រាប់ធ្វើការច្នៃប្រឌិតថ្មីនៅទូទាំងពិភពលោក និងជាទិសដៅនៃនិន្នាការប្រើប្រាស់ "នៅទីនេះអាចទទួលបានបទពិសោធន៍ជាច្រើន បន្ទាប់មក ផ្សព្វផ្សាយបច្ចេកទេសទាំងនេះទៅដល់ពិភពលោកទាំងមូល។

      មិនត្រឹមតែប៉ុណ្ណោះទេ បរិយាកាសប្រកបអាជីវកម្មដែលប្រកបដោយភាពបើកទូលាយនិងគុណភាពល្អរបស់ប្រទេសចិនបានបើកបង្អួចមួយនៅពេលអនាគតសម្រាប់សហគ្រាសបរទេស។ ពួកគេបានយល់ឃើញថា កម្លាំងរស់រវើកនៃទីផ្សារប្រើប្រាស់របស់ចិន ការកំណត់ទិសដៅនៃមជ្ឈមណ្ឌលប្រើប្រាស់ខាងទេសចរណ៍អន្តរជាតិHainanនិងគោលនយោបាយកំពង់ផែពាណិជ្ជកម្មសេរី សុទ្ធតែមានអំណោយផលដល់សហគ្រាសរបស់ខ្លួនក្នុងការបន្តធ្វើអាជីវកម្មនៅប្រទេសចិន។

      នៅថ្ងៃដែលបិទបញ្ចប់ពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកនេះ មានសហគ្រាសនិងម៉ាកផលិតផលដ៏ល្បីឈ្មោះចំនួន៣៦បានបញ្ជាក់ជាមុនថា នឹងចូលរួមពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកក្រោយ។ ក្នុងពេលជាមួយគ្នានេះ ពិព័រណ៍ទំនិញនាំចេញនាំចូលនៃប្រទេសចិនលើកទី១៣៥បានប្រារព្ធធ្វើនៅក្រុងGuangzhou ពិព័រណ៍គ្រប់បែបយ៉ាងបានធ្វើឡើងជាបន្តបន្ទាប់ ហើយមិត្តថ្មីនិងចាស់មានកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ ដូចពាក្យសម្តីរបស់ពាណិជ្ជករបរទេសដែលបានលើកឡើងថា មិនថាមិត្តចាស់ឬក៏ភ្ញៀវថ្មីក៏ដោយ ក៏ទីផ្សារចិនគឺជាគោលដៅរំពឹងទុករបស់ពួកគេ

អ្នកបកប្រែ:冯辉
ប្លុកពិសេស