ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Prabowo Subianto ប្រធានាធិបតីជាប់ឆ្នោតរបស់ឥណ្ឌូណេស៊ីជួបសន្ទនាជាមួយលោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិន
2024-04-19 11:01:26cri
Share with:

កាលពីថ្ងៃទី១៨ខែមេសាតាមម៉ោងក្នុងតំបន់ លោក Prabowo Subianto ប្រធានាធិបតីជាប់ឆ្នោតរបស់ឥណ្ឌូណេស៊ីបានជួបសន្ទនាជាមួយលោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិននៅក្រុងហ្សាការតា ។

លោក Wang Yi បានថ្លែងថា លោកបានទៅបំពេញទស្សនកិច្ចនៅប្រទេសចិនមុនគេបង្អស់បន្ទាប់ពីបានជាប់ឆ្នោតជាប្រធានាធិបតី ដែលជាការបង្ហាញពីមនោសញ្ចេតនាមេត្រីភាពចំពោះប្រជាជនចិននិងការយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងរវាងចិននិងឥណ្ឌូណេស៊ី ។ លោកប្រធានរដ្ឋចិន Xi Jinping បានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅជាមួយលោក ដើម្បីលើកឡើងគំនិតម៉ាក្រូនិងទស្សនទានយុទ្ធសាស្ត្រអំពីការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីនៅពេលអនាគត ដូច្នេះ យើងពោរពេញទៅដោយជំនឿចិត្តអំពីអនាគតដ៏ទូលំទូលាយនៃទំនាក់ទំនងរវាងចិននិងឥណ្ឌូណេស៊ី ។

ជាការឆ្លើយតប លោក Prabowo Subianto បានថ្លែងថា ចិនជាមិត្តភក្តិល្អរបស់ឥណ្ឌូណេស៊ី ។ ក្នុងផ្នែកអភិវឌ្ឍន៍ទំនាក់ទំនងជាមួយប្រទេសចិន ខ្ញុំមានការឯកភាពខ្ពស់ដូចលោកប្រធានាធិបតី Joko Widodo ពោលគឺរំពឹងថា នឹងបន្តនិងជំរុញកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រដែលមានកម្រិតកាន់តែខ្ពស់រវាងប្រទេសទាំងពីរ និងលើកកម្ពស់កម្រិតនៃទំនាក់ទំនងទ្វេភាគី ។ ការដែលឥណ្ឌូណេស៊ីនិងចិនបង្កើនភាពសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការ មុខជានឹងមានឥទ្ធិពលដ៏វិជ្ជមានចំពោះស្ថិរភាពនិងវិបុលភាពក្នុងតំបន់និងពិភពលោកជាមិនខាន ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស