ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នៅត្រីមាសទី១ឆ្នាំនេះ តម្លៃបន្ថែមរបស់សហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំបានកើនឡើង៦.១%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣
2024-04-19 10:11:04cri
Share with:

      ថ្ងៃទី១៨ខែមេសា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទសារព័ត៌មាន ដោយបានធ្វើបទបង្ហាញអំពីសភាពការណ៍ពាក់ព័ន្ធនៃការអភិវឌ្ឍវិស័យឧស្សាហកម្មនិងព័ត៌មានវិទ្យានៅត្រីមាសទី១ឆ្នាំ២០២៤។ តាមការលើកឡើងរបស់លោកShanZhongdeអនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិនឱ្យដឹងថា និយាយជាទូទៅ នៅត្រីមាសទី១ឆ្នាំ២០២៤ សេដ្ឋកិច្ចឧស្សាហកម្មបានរក្សាកំណើនលឿនបង្គួរ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ទទួលបានប្រសិទ្ធភាពយ៉ាងសកម្ម ហើយសម្រេចបាននូវការចាប់ផ្តើមដ៏ល្អប្រសើរ។

      ទី១ ការដំណើរការនៃសេដ្ឋកិច្ចឧស្សាហកម្មប្រកបដោយស្ថិរភាពនិងមានភាពល្អប្រសើរ។ ទី២ ការធ្វើឧស្សាហូបនីយកម្មបែបថ្មីត្រូវបានពន្លៀន។ ទី៣ វិស័យព័ត៌មានវិទ្យានិងទូរគមនាគមន៍ទទួលបានការអភិវឌ្ឍជាលំដាប់។ ទី៤ បរិយាកាសប្រកបអាជីវកម្មត្រូវបានកែលម្អជាបន្តបន្ទាប់៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស