ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ីជួបពិភាក្សាការងារជាមួយលោក Wang Yi
2024-04-19 12:45:42cri
Share with:

   


     នៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៤ តាមម៉ោងក្នុងតំបន់ លោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ីបានជួបពិភាក្សាការងារជាមួយលោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិននៅទីក្រុងហ្សាការតា ។

    ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា លោកប្រធានាធិបតីបានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិនចំនួន ៨ លើកក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅនេះ លោកប្រធានរដ្ឋចិន Xi Jinping បានជួបសន្ទនាជាមួយលោកចំនួន ១២ លើកនិងបានឈានដល់គំនិតឯកភាពរួមដ៏សំខាន់ស្តីពីការលើកកម្ពស់កម្រិតនៃទំនាក់ទំនងចិន-ឥណ្ឌូណេស៊ី ព្រមទាំងបានជំរុញការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"ឱ្យទទួលបានលទ្ធផលជាផ្លែផ្កាយ៉ាងច្រើន ក៏ដូចជារួមគ្នាដឹកនាំទំនាក់ទំនងទ្វេភាគីឱ្យបានឈានចូលដំណាក់កាលថ្មីស្តីពីការរួមគ្នាកសាងសហគមន៍រួមវាសនា ។ ភាគីចិនរំពឹងថា អាចរួមសហការជាមួយភាគីឥណ្ឌូណេស៊ីដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យទទួលបានការអភិវឌ្ឍថ្មីដោយឥតឈប់ឈរ ។

    ជាការឆ្លើយតប លោក Joko Widodo បានថ្លែងថា ប្រទេសចិនគឺជាដៃគូសហប្រតិបត្តិការដ៏សំខាន់របស់ឥណ្ឌូណេស៊ី ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរបានរក្សានិន្នាការអភិវឌ្ឍន៍ដ៏ល្អប្រសើរ ។ ឥណ្ឌូណេស៊ីយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងជាមួយប្រទេសចិន ហើយរំពឹងថា នឹងអាចបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដូចជាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម សន្តិសុខស្បៀងនិងថាមពលជាដើម ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស