ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ៖ការគោរពច្បាប់អន្តរជាតិគ្មាន “ករណីលើកលែង”ទេ ហើយអាមេរិកក៏គ្មាន “បុព្វសិទ្ធិ”នោះដែរ
2024-04-19 10:13:28cri
Share with:

     ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៤ តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិននិងលោកស្រី Retno Lestari Priansari Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី បានធ្វើកិច្ចជំនួបនៅក្រុង ហ្សាការតា ។ បន្ទាប់ពីបញ្ចប់កិច្ចជំនួប រដ្ឋមន្ត្រីទាំងពីររូបបានជួបជាមួយអ្នកសារព័ត៌មាន ។

      លោក Wang Yi បានថ្លែងថា ជានិច្ចកាល អាមេរិកតែងតែអះអាងថា ត្រូវគោរព “សណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់កំណត់” រីឯច្បាប់កំណត់ធំជាងគេ គឺធម្មនុញ្ញនិងគោលការណ៍នៃអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ហើយក្នុងនោះក៏បូករួមទាំងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខផងដែរ ។ ក្នុងបញ្ហាគោរពច្បាប់អន្តរជាតិ ដែលបូករួមទាំងច្បាប់កំណត់នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិផង គឺគ្មាន “ករណីលើកលែង” ទេ ហើយអាមេរិកក៏គ្មាន “បុព្វសិទ្ធិ”នោះដែរ ។ សង្ឃឹមអាមេរិកបំពេញតួនាទីអន្តរជាតិរបស់ខ្លួនក្នុងនាមជារដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ ហើយរួមជាមួយរដ្ឋសមាជិកផ្សេងទៀត គាំទ្រសេចក្តីសម្រេចចិត្តលេខ ២៧២៨ ក្នុងន័យសម្រេចបាននូវការឈប់បាញ់គ្នាទាំងស្រុងនៅតំបន់ហ្កាហ្សាក្នុងពេលឆាប់ៗ ដើម្បីជួយសង្គ្រោះប្រជាជនប៉ាឡេស្ទីនឱ្យចេញផុតពីភ្លើងសង្គ្រាម ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស