ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងថ្មីនៃប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិ៖ជានិច្ចកាល ប្រទេសចិនតែងតែគាំទ្រយ៉ាងមុតមាំចំពោះបុព្វហេតុរបស់អង្គការសហប្រជាជាតិ
2024-04-18 10:09:45cri
Share with:

      ថ្ងៃទី១៦ខែមេសា លោកFuCongតំណាងថ្មីនៃប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិ និងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសចិនបានថ្លែងថា ជានិច្ចកាល ប្រទេសចិនតែងតែជាអ្នកគាំទ្រយ៉ាងមុតមាំនិងជាអ្នករួមចំណែកយ៉ាងសកម្មចំពោះបុព្វហេតិរបស់អង្គការសហប្រជាជាតិ។

      នៅថ្ងៃដដែល ពេលប្រគល់លិខិតតែងតាំងជាឯកអគ្គរដ្ឋទូតពេញសមត្ថភាពជូនលោកGuterresអគ្គលេខាធិការអង្គការសហប្រជាជាតិនៅទីចាត់ការទូទៅអង្គការសហប្រជាជាតិក្រុងញូវយ៉ក លោកFuCongបានថ្លែងថា ប្រទេសចិនបានផ្តួចផ្តើមជានិច្ចថា ស្ថានការណ៍អន្តរជាតិកាន់តែតានតឹង យើងកាន់តែត្រូវប្រកាន់ខ្ជាប់នូវពហុភាគីនិយមដ៏ពិតប្រាកដ ត្រូវគាំពារកិត្យានុភាពរបស់អង្គការសហប្រជាជាតិ ក៏ដូចជាគាំទ្រអង្គការសហប្រជាជាតិក្នុងការដើរតួនាទីជាស្នូលក្នុងកិច្ចការអន្តរជាតិនិងអភិបាលកិច្ចសកល។ ប្រទេសចិនគាំទ្រអង្គការសហប្រជាជាតិ គាំទ្រការងាររបស់អគ្គលេខាធិការ ហើយរីករាយបង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នអង្គការសហប្រជាជាតិ ដើម្បីជំរុញពហុភាគីនិយមនិងពហុប៉ូលភាវូបនីយកម្មពិភពលោក ក៏ដូចជាជំរុញអភិបាលកិច្ចសកលឱ្យរីកចម្រើនទៅកាន់ទិសដៅកាន់តែយុត្តិធម៌និងសមហេតុផល៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស