ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Han Zheng អនុប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោកស្រី Tanja Fajon ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសស្លូវេនី
2024-04-18 12:05:08cri
Share with:

    នៅថ្ងៃទី ១៧ ខែមេសា លោក Han Zheng អនុប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោកស្រី Tanja Fajon ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសស្លូវេនីនៅវិមានសភាប្រជាជនក្រុងប៉េកាំង ។

    ថ្លែងក្នុងកិច្ចជំនួប លោក Han Zheng បានលើកឡើងថា ចាប់តាំងពីចិននិងស្លូវេនីបានបង្កើតទំនាក់ទំនងការទូតមក ទំនាក់ទំនងរវាងប្រទេសទាំងពីរទទួលបានការអភិវឌ្ឍប្រកបដោយភាពល្អបរិសុទ្ធនិងស្ថិភាព ។ ប្រទេសស្លូវេនីគឺជាមិត្តល្អនិងជាដៃគូល្អរបស់ប្រទេសចិនក្នុងសហភាពអឺរ៉ុប ។ ជឿជាក់ថា ស្លូវេនីនឹងដើរតួនាទីយ៉ាងសកម្មនិងប្រកបដោយលក្ខណៈស្ថាបនាក្នុងការជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងចិននិងសហភាពអឺរ៉ុប ។

    ជាការឆ្លើយតប លោកស្រី Tanja Fajon បានថ្លែងថា ប្រទេសស្លូវេនីបានយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិនជាប់រហូតមក ជានិច្ចកាល ស្លូវេនីតែងតែចាត់ទុកគោលនយោបាយចិនតែមួយជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ យើងមានឆន្ទៈក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងស្លូវេនីនិងចិន ដូចជានយោបាយ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននិងកិច្ចសហប្រតិបត្តិការពហុភាគីជាដើមកាន់តែមានភាពស៊ីជម្រៅថែមមួយកម្រិតទៀត ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស