ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យព័ត៌មាននៃក្រសួងពាណិជ្ជកម្មចិនថ្លែងសុន្ទរកថាអំពីការដែលអាមេរិកចាប់ផ្តើមការស៊ើបអង្កេតលេខ៣០១ចំពោះប្រទេសចិន
2024-04-18 10:44:02cri
Share with:

     តាមដំណឹងលើវេបសាយនៃក្រសួងពាណិជ្ជកម្មចិនឱ្យដឹងថា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងសុន្ទរកថាអំពីការដែលអាមេរិកចាប់ផ្តើមការស៊ើបអង្កេតលេខ៣០១ចំពោះប្រទេសចិន ដែលមានខ្លឹមសារដូចខាងក្រោម៖

      នៅថ្ងៃទី ១៧ ខែមេសា តាមម៉ោងរបស់អាមេរិក ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកបានប្រកាសថា នឹងចាប់ផ្តើមធ្វើការស៊ើបអង្កេតលេខ៣០១ចំពោះកិច្ចការសមុទ្រ ចរាចរណ៍ទំនិញនិងមុខរបរផលិតនាវារបស់ប្រទេសចិន ។ ប្រទេសចិនមិនពេញចិត្តយ៉ាងខ្លាំងនិងប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ ។

      ក្នុងលិខិតស្នើរបស់អាមេរិក ពោរពេញទៅដោយការចោទប្រកាន់មិនពិតជាច្រើន ដែលបានមួលបង្កាច់សកម្មភាពពាណិជ្ជកម្មនិងការបណ្តាក់ទុនដ៏ប្រក្រតី ថាជាទង្វើបំផ្លាញដល់សន្តិសុខជាតិរបស់អាមេរិកនិងផលប្រយោជន៍នៃសហគ្រាសអាមេរិក ហើយបានយកបញ្ហាខាងឧស្សាហកម្មរបស់ខ្លួនទៅទម្លាក់កំហុសឱ្យប្រទេសចិន ប្រការនេះខ្វះភស្តុតាងជាក់ស្តែងផង ហើយក៏ផ្ទុយនឹងចំណេះដឹងខាងសេដ្ឋកិច្ចផង ។

      ប្រទេសចិនដាស់តឿនអាមេរិកឱ្យគោរពការពិតជាក់ស្តែងនិងច្បាប់កំណត់ពហុភាគី បញ្ឈប់ទង្វើខុសឆ្គងភ្លាម និងងាកទៅអនុវត្តតាមប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមានច្បាប់កំណត់ជាមូលដ្ឋាន ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស