ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Qiang នាយករដ្ឋមន្ត្រីចិនជួបសំណេះសំណាលជាមួយតំណាងពាណិជ្ជករបញ្ជាទិញបរទេសដែលចូលរួមពិព័រណ៍ទំនិញនាំចេញនាំចូលចិនលើកទី១៣៥
2024-04-18 14:45:23cri
Share with:

រសៀលថ្ងៃទី១៧ខែមេសា លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានជួបសំណេះសំណាលជាមួយតំណាងពាណិជ្ជករបញ្ជាទិញបរទេសដែលចូលរួមពិព័រណ៍ទំនិញនាំចេញនាំចូលចិនលើកទី១៣៥នៅក្រុង Guangzhou ។ អ្នកទទួលខុសត្រូវនៃសហគ្រាសបរទេសដូចជា ក្រុមហ៊ុន Inter IKEA ក្រុមហ៊ុន Wal-mart ក្រុមហ៊ុន Koper ក្រុមហ៊ុន NITORI ក្រុមហ៊ុន Auchan និងក្រុមហ៊ុន LifetimeBrands ជាដើមបានចូលរួមពិធីសំណេះសំណាលនេះ ។

តំណាងពាណិជ្ជករបញ្ជាទិញបរទេសបានថ្លែងថា ក្នុងរយៈពេលជាយូរមកហើយ ពិព័រណ៍ទំនិញនាំចេញនាំចូលរបស់ចិនបានដើរតួនាទីសំខាន់ក្នុងការជំរុញការប្រាស្រ័យទាក់ទងខាងពាណិជ្ជកម្មនិងទំនាក់ទំនងមិត្តភាពរវាងចិននិងប្រទេសនានាលើពិភពលោក ។ ភាគីនានាពោរពេញទៅដោយជំនឿចិត្តចំពោះអនាគតនៃសេដ្ឋកិច្ចចិន ។

លោក Li Qiang បានថ្លែងថា ចិននឹងពង្រីកការបើកទូលាយចំពោះអន្តរជាតិក្នុងកម្រិតខ្ពស់ដោយមិនងាករេ ជំរុញសេរីភាពនិងភាពងាយស្រួលខាងវិនិយោគនិងពាណិជ្ជកម្ម បន្តបំពេញបន្ថែមស្ថិរភាពកាន់តែច្រើនសម្រាប់ពាណិជ្ជកម្មសកលនិងសេដ្ឋកិច្ចពិភពលោកតាមរយៈភាពប្រាកដប្រជានៃការអភិវឌ្ឍរបស់ខ្លួន ហើយក៏ផ្តល់ជាលំហកាន់តែទូលំទូលាយសម្រាប់ការអភិវឌ្ឍនៃសហគ្រាសនៃប្រទេសនានាផងដែរ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស