ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បន្ទាប់ពីផ្លូវរថភ្លើងល្បឿនលឿនJakarta-Bandungបានដាក់ឱ្យដំណើរការអស់កន្លះឆ្នាំ ចំនួនដឹកអ្នកដំណើរបានកើនឡើងយ៉ាងខ្លាំង
2024-04-18 10:47:05cri
Share with:

      ថ្ងៃទី១៧ខែមេសា  ផ្លូវរថភ្លើងល្បឿនលឿនJakarta-Bandungបានដាក់ឱ្យដំណើរការជាផ្លូវការអស់រយៈពេលកន្លះឆ្នាំហើយ   ដែលបានដឹកអ្នកដំណើរសរុបចំនួន២.៥៦លាននាក់ ហើយលំហូរអ្នកដំណើរបានលេចចេញនិន្នាការកើនឡើងយ៉ាងខ្លាំង។

      យោងតាមទិន្នន័យរបស់ក្រុមហ៊ុនផ្លូវដែកចិនអន្តរជាតិមានកម្រិតឱ្យដឹងថា   ចាប់តាំងពីផ្លូវរថភ្លើងល្បឿនលឿនJakarta-Bandungបានដាក់ឱ្យដំណើរការនៅថ្ងៃទី១៧ខែតុលាឆ្នាំ២០២៣មក   វាបានដំណើរការប្រកបដោយសុវត្ថិភាពអស់រយៈពេល៦ខែហើយដែលបានដំណើរការជើងរថភ្លើងសរុបចំនួន៧០៥០និងដំណើរការប្រកបដោយសុវត្ថិភាពក្នុងចម្ងាយផ្លូវសរុបជាង១.២៦លានគីឡូម៉ែត្រ។

      ផ្លូវរថភ្លើងល្បឿនលឿនJakarta-Bandungដែលរួមសហការសាងសង់ដោយប្រទេសទាំងពីរចិននិងឥណ្ឌូណេស៊ី  បានតភ្ជាប់ទីក្រុងហ្សាការតារដ្ឋធានីឥណ្ឌូណេស៊ីនិងទីក្រុងBandungដែលជាទីក្រុងទេសចរណ៍ដ៏ល្បីឈ្មោះ  វាបានកាត់បន្ថយរយៈពេលធ្វើដំណើររវាងទីក្រុងទាំងពីរពីជាង៣ម៉ោងមកនៅត្រឹមតែ៤៦នាទី  ដែលបានផ្តល់មធ្យោបាយធ្វើដំណើរប្រកបដោយសុវត្ថិភាព បៃតង ប្រសិទ្ធភាពខ្ពស់និងផាសុកភាពជូនប្រជាជនឥណ្ឌូណេស៊ី៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស