ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមប្រឹក្សាសន្តិសុខនឹងធ្វើការបោះឆ្នោតសម្រេចចិត្តស្តីពីការស្នើចូលជាសមាជិកនៃអង្គការសហប្រជាជាតិរបស់ប៉ាឡេស្ទីននៅរសៀលថ្ងៃទី១៨ ខែមេសា
2024-04-18 10:10:22cri
Share with:

      នៅថ្ងៃទី១៧ខែមេសា តាមម៉ោងក្នុងតំបន់ យោងតាមព័ត៌មានថ្មីបំផុតដែលអ្នកសារព័ត៌មានទទួលបានឱ្យដឹងថា ក្រោមសំណូមពរយ៉ាងខ្លាំងក្លាពីប្រទេសអារ៉ាប់ តាមការប៉ាន់ប្រមាណ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងធ្វើការបោះឆ្នោតសម្រេចចិត្តលើការស្នើសុំរបស់ប៉ាឡេស្ទីនដើម្បីក្លាយជារដ្ឋសមាជិកជាផ្លូវការរបស់អង្គការសហប្រជាជាតិនៅរសៀលថ្ងៃទី១៨ខែមេសា។ តាមការផ្សាយដំណឹងឱ្យដឹងថា សេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តត្រូវបានតាក់តែងឡើងដោយប្រទេសអាល់ហ្សេរី។

នៅថ្ងៃដដែល ប្រភពព័ត៌មានជាច្រើនបានបង្ហាញថា តាមការប៉ាន់ប្រមាណ ក្រុមប្រឹក្សាសន្តិសុខនឹងធ្វើការបោះឆ្នោតសម្រេចចិត្តស្តីពីការដែលប៉ាឡេស្ទីនស្នើសុំចូលជារដ្ឋសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃទី១៩ខែមេសា។ ទោះជាយ៉ាងណាក៏ដោយ ពេលវេលាបោះឆ្នោតត្រូវបានផ្លាស់ប្តូរជាច្រើនដងដោយសារតែការតតាំងគ្នារបស់គ្រប់ភាគី៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស