ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកWangYiបានជួបពិភាក្សាការងារជាមួយលោកស្រីTanja Fajonឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសស្លូវេនី
2024-04-18 14:33:58cri
Share with:

   ថ្ងៃទី១៧ខែមេសា   លោកWang Yiសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាការងារជាមួយ

លោកស្រីTanja Fajonឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសស្លូវេនីនៅទីក្រុងប៉េកាំង។

      លោកWang Yiបានលើកឡើងថា   ភាគីចិនសូមកោតសរសើរចំពោះរដ្ឋាភិបាលស្លូវេនីដែលយោគយល់និងគាំទ្រផលប្រយោជន៍ជាស្នូលរបស់ប្រទេសចិន ហើយប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ។ភាគីចិនគាំទ្រឯករាជ្យភព  អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ស្លូវេនី  ហើយគោរពភាគីស្លូវេនីដែលដើរតាមផ្លូវអភិវឌ្ឍន៍ដែលសមស្របសភាពការណ៍ជាតិរបស់ខ្លួន។

      ជាការឆ្លើយតប   លោកស្រីTanja Fajonបានលើកឡើងថា    ភាគីស្លូវេនីយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងជាមួយប្រទេសចិន ហើយរីករាយពង្រឹងការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការជាមួយភាគីចិន ក្រោមក្របខ័ណ្ឌពហុភាគី ដូចជាអង្គការសហប្រជាជាតិជាដើមដើម្បីរួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមសកល៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស