ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យនៃស្ថានទូតចិនប្រចាំនៅហ្វីលីពីនឆ្លើយសំណួររបស់អ្នកសារព័ត៌មាននៅថ្ងៃទី១៨ខែមេសាឆ្នាំ២០២៤
2024-04-18 15:07:22cri
Share with:

នៅថ្ងៃទី១៨ខែមេសា មានអ្នកសារព័ត៌មានសួរថា ពេលថ្មីៗកន្លងទៅនេះ លោក Ferdinand Romualdez Marcos ប្រធានាធិបតីហ្វីលីពីនបានថ្លែងជាច្រើនលើកថា លោកនៅតែមានចម្ងល់មួយចំនួនចំពោះ កិច្ចសន្យាផ្ទាល់មាត់អំពីបញ្ហាថ្មប៉ប្រះទឹក Ren'ai ដដែល ពោលគឺ តើកិច្ចសន្យានេះមានខ្លឹមសារអ្វីខ្លះ?ហេតុអ្វីបានជារដ្ឋាភិបាលហ្វីលីពីនអាណត្តិមុននិងភាគីចិនឈានដល់ កិច្ចសន្យាសម្ងាត់?តើអ្នកនាំពាក្យនៃស្ថានទូតចិនប្រចាំនៅហ្វីលីពីនមានការអធិប្បាយយ៉ាងណាអំពីករណីនេះ?

អ្នកនាំពាក្យនៃស្ថានទូតចិនប្រចាំនៅហ្វីលីពីនបានឆ្លើយថា ក្នុងអំឡុងពេលរដ្ឋាភិបាលហ្វីលីពីនអាណត្តិមុនកាន់អំណាច ភាគីទាំងពីរចិននិងហ្វីលីពីនបានឈានដល់ កិច្ចសន្យាផ្ទាល់មាត់អំពីការគ្រប់គ្រងស្ថានការណ៍ថ្មប៉ប្រះទឹក Ren'ai ។ គោលបំណងនៃកិច្ចសន្យាផ្ទាល់មាត់នេះគឺគ្រប់គ្រងស្ថានការណ៍ គាំពារសន្តិភាពនិងបង្ការការប៉ះទង្គិច គឺមិនពាក់ព័ន្ធនឹងអធិបតេយ្យភាពនិងគោលជំហររៀងៗខ្លួនទេ ។ កិច្ចសន្យាផ្ទាល់មាត់នេះមិនមែនជាកិច្ចសន្យាសម្ងាត់ទេ ។

បន្ទាប់ពីរដ្ឋាភិបាលហ្វីលីពីនអាណត្តិនេះឡើងកាន់អំណាច ភាគីចិនបានរាយការណ៍និងពិភាក្សាអំពីកិច្ចការពាក់ព័ន្ធនឹងកិច្ចសន្យាផ្ទាល់មាត់នេះជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាលហ្វីលីពីន ហើយប្រកាន់ខ្ជាប់ការស្វែងរកមធ្យោបាយគ្រប់គ្រងការខ្វែងគំនិតជាមួយភាគីហ្វីលីពីនតាមរយៈកិច្ចសន្ទនានិងការពិគ្រោះពិភាក្សាជាប់រហូតមក ។ ភាគីចិនដាស់តឿនម្តងទៀតឱ្យភាគីហ្វីលីពីនគោរពតាមពាក្យសន្យានិងគំនិតឯកភាពរួម ប្រើភាពស្មោះត្រង់ បញ្ឈប់ការបង្ករឿងហេតុ ដើម្បីរួមជាមួយភាគីចិនគាំពារសន្តិភាពនិងស្ថិរភាពដែលបានមកដោយមិនងាយនៅតំបន់សមុទ្រចិនខាងត្បូង ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស